Joao Felix សារភាពត្រង់ៗថា សិស្សច្បង Ronaldo ជាអ្នកជះឥទ្ធិពលខ្លាំងបំផុតមកលើខ្លួន

13919

Joao Felix បានដាក់ឈ្មោះកីឡាករ Cristiano Ronaldo ជាអ្នកមានឥទ្ធិពលខ្លាំងបំផុតមកលើខ្លួន ខណៈ Atletico Madrid នឹងបើកកីឡដ្ឋានទទួលក្រុម Chelsea នៅពាន Champions League។
ខ្សែប្រយុទ្ធវ័យក្មេង Felix ដែលនឹងត្រូវជួយ Atletico Madrid តទល់នឹងក្រុមតោខៀវ Chelsea នៅក្នុងការប្រកួតជើងទី ១ នៃវគ្គ ១៦ បានទទួលអត្ថប្រយោជន៍ជាច្រើនពីកីឡាករកំពូលរបស់ Juventus តាំងពីចាប់ផ្ដើមអាជីពដំបូងរបស់គាត់។
កីឡាករវ័យ ២១ ឆ្នាំខាងលើបាននិយាយថា មិត្តរួមជាតិព័រទុយហ្កាល់ដែលជាម្ចាស់ពាន Ballon D’or ៥សម័យកាលបច្ចុប្បន្នមានវ័យ ៣៦ឆ្នាំតែងតែផ្តល់ដំបូន្មានដល់ខ្លួន ដែលបានជួយជម្រុញឱ្យអភិវឌ្ឍខ្លួនកាន់តែខ្លាំង និងជាពិសេសការត្រៀមសម្រាប់ការប្រកួតធំៗដូចជា ជំនួបនៅ UCL នារាត្រីថ្ងៃអង្គារនេះ។
នៅពេលស្នើសុំនិយាយពីទំនាក់ទំនងរបស់គាត់ជាមួយ Ronaldo តារាកំពុងរះ Felix បានប្រាប់កាសែត Daily Mail ថា៖ “Cristiano គឺជាឥទ្ធិពលដ៏ធំមួយសម្រាប់ខ្ញុំ។ នៅពេលយើងនៅជាមួយក្រុមជម្រើសជាតិ គាត់តែងតែព្យាយាមផ្តល់ដំបូន្មានដល់ខ្ញុំ និងយុវជនទាំងអស់អំពីការងារ ការលើកទឹកចិត្ត និងអ្វីគ្រប់យ៉ាង”៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី