លោក Lineker ៖ Lionel Messi គឺជាកីឡាករល្អបំផុតដែលធ្លាប់ពាក់ស្បែកជើងកីឡាបាល់ទាត់

5520
  • យោងតាមអតីតខ្សែប្រយុទ្ធរបស់ក្រុមតោកំណាច់អង់គ្លេសលោក Gary Lineker បាននិយាយថាខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប FC Barcelona ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាលគឺជាកីឡាករដ៏ល្អបំផុតដែលមិនធ្លាប់មានសម្រាប់អ្នកដែលធ្លាប់ពាក់ស្បែកជើងបាល់ទាត់ ។

    Image result for Gary Lineker

    បុរសសញ្ជាតិអង់គ្លេសរូបនេះជឿជាក់ថា Lionel Messi គឺជាកីឡាករដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់ដោយរៀបរាប់ថាគាត់ជាគំរូដ៏អស្ចារ្យសម្រាប់មនុស្សវ័យក្មេងជំនាន់ក្រោយ ។

    Image result for Lionel Messi

    អតីតកីឡាកររបស់ក្លឹបអ្នកមានបុណ្យ FC Barcelona រូបនេះបានប្រាប់ទូរទស្សន៍ Barce TV ថា៖ “គាត់គឺជាកីឡាករល្អបំផុតដែលមិនធ្លាប់មានសម្រាប់អ្នកដែលពាក់ស្បែកជើងបាល់ទាត់ ។ វាហាក់ដូចជាគាត់មើលឃើញការប្រកួតពីចម្ងាយ ខណៈពេលដែលគាត់កំពុងលេង ។ គាត់មិនមែនជាមនុស្សទេ ។ គាត់មិនដែលឆេឆាវទេហើយគាត់គឺជាគំរូដ៏ល្អសម្រាប់ទាំងកីឡាបាល់ទាត់និងកីឡាករវ័យក្មេងជំនាន់ក្រោយដែលលេងកីឡានេះ “។

    Image result for Lionel Messi

    Lionel Messi កំពុងស្ថិតក្នុងទម្រង់ដ៏អស្ចារ្យនៅរដូវកាលនេះដោយស៊ុតបញ្ចូលទីបានចំនួន ៨ គ្រាប់និងបញ្ចូនបាល់ឲ្យគេស៊ុតចំនួន ៥ គ្រាប់ផងដែរក្នុងការប្រកួតត្រឹមតែ ៩ ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹប FC Barcelona ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី