ល្អតាស! Man Utd សម្លឹងឃើញសិស្សប្អូន Ronaldo ម្នាក់នេះ ប្រសិនបើ Cavani ចាកចេញ

59355

យោងតាមសារព័ត៌មាន The Sun បានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United អាចនឹងធ្វើការផ្លាស់ប្តូរកីឡាករ Andre Silva ប្រសិនបើ Edinson Cavani ចាកចេញនៅរដូវក្តៅនេះ។
ភ្នាក់ងាររបស់កីឡាករព័ទុយហ្កាល់ Silva គឺលោក Jorge Mendes កំពុងតែស្វែងរកការផ្លាស់ប្តូរមួយសម្រាប់ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំរូបនេះ ខណៈដែលក្រុមអាល្លឺម៉ង់ Eintracht Frankfurt ដែលជាក្លិបដើមបានរៀបចំការលក់តារាឆ្នើមរូបនេះ នៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីធ្វើកិច្ចព្រមព្រៀងអចិន្រ្តៃយ៍សម្រាប់នាំយក Luka Jovic ត្រឡប់ទៅវិញ ដែលកំពុងខ្ចីជើងពី Real Madrid រហូតដល់ចុងបញ្ចប់រដូវកាលនេះ។
ជាមួយគ្នានេះ Man Utd អាចនឹងក្លាយជាក្លឹបមួយនៅលើទីផ្សារសម្រាប់ចុះហត្ថលេខាលើ Silva ព្រោះពួកគេនឹងជំរុញឱ្យចុះហត្ថលេខាលើខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្កាល់ខាងលើ ប្រសិនបើក្លឹបមិនជ្រើសរើសបន្តកុងត្រាដល់ខ្សែប្រយុទ្ធជើងចាស់ Cavani នៅរដូវក្តៅខាងមុខ ខណៈអតីតកីឡាករ PSG កំពុងស្វែករកការចេញទៅរកទ្រនំថ្មី ដើម្បីទទួលឱកាសលេងល្អជាងនេះ៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី