Lukaku បង្ហើបឈ្មោះក្លឹបដែលគេចង់លេង ពេលចាកចេញពីបីសាចក្រហម

12149

Lukaku បានបង្ហើប​ថា​គេ​ចង់​ទៅ​លេង​​ឲ្យ​ក្លឹប​នៅ​ក្នុង​ក្របខ័ណ្ឌ​បាល់ទាត់​របស់​ប្រទេស​បែលហ្សិក​វិញ​នៅ​ពេល​ចាកចេញ​ពី Man Utd។

ខ្សែ​ប្រយុទ្ធ​របស់​ក្លិប​បិសាចក្រហមរូបនេះបានចូលរួមជាមួយក្លិបពីក្លិប Everton ក្នុងតម្លៃ ៧៥ លាន​ផោន​ (ប្រហែល ១០៥ លាន​ដុល្លារ) កាល​ពី​រដូវក្តៅ​មុន និង រក​បាន ១២ គ្រាប់​នៅក្នុងក្របខ័ណ្ឌ Premier League រដូវ​កាល​នេះ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្សិក​រូប​នេះ​បាន​វិល​ត្រឡប់​ទៅ​ទីលាន​ហ្វឹកហាត់​របស់​ Anderlecht ប្រទេស​បែលហ្សិក​ ជា​ក្លឹប​ចាស់​​ដែលយុវជន Lukaku ​មាន​ការ​វិវត្តន៍​នៅ​ទីនោះ។ Lukaku បាន​ចំណាយ​ពេល​២​រដូវកាល​ដើម្បី​លេង​ឱ្យ​ក្លិប​យក្ស​បែលហ្ស៊ិក ដែល​ជា​កន្លែង​ធ្វើ​ឲ្យ​អតីត​គ្រូ​បង្វឹក​ក្រុម Chelsea លោក Andre Villas-Boas បាន​ចុះ​កិច្ចសន្យា​ជាមួយ​លោក​កាល​ពី​ឆ្នាំ ២០១១។

Image result for Lukaku at Anderlecht fc

“ក្តី​សុបិនរបស់​ខ្ញុំ​តែង​ចង់​លេង​ឱ្យ Anderlecht ។ មុន​ពេល​បញ្ចប់​អាជីព​របស់​ខ្ញុំ ខ្ញុំ​នឹង​វិល​ត្រលប់​មក​វិញ​ ខ្ញុំ​សន្យា។ ខ្ញុំ​មាន​ពេល​វេលា​ដ៏​ល្អ​នៅ​ទីនេះ” ។ Lukaku បាន​និយាយ៕

ដោយ៖ តារា

ប្រភព :
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី