សេដ! James រៀបរាប់ទាំងក្ដុកក្ដួលថា គ្មាននរណាម្នាក់នៅ Real Madrid ចង់បានខ្ញុំទៀតទេ

19802

James Rodriguez ជឿជាក់ថា Real Madrid នឹងមិនចាប់អារម្មណ៍ក្នុងការនាំគាត់ត្រលប់ទៅកាន់ទឹកដី Estadio Santiago Bernabeu នាពេលអនាគតនោះទេ។
កីឡាករអន្តរជាតិកូឡុំប៊ីរូបនេះមិនមែនជាផ្នែកមួយនៃផែនការរបស់លោក Zinedine Zidane កាលពីរដូវកាលមុនទេ និងបានចាកចេញទៅកាន់ក្លឹប Everton កាលពីរដូវក្តៅមុន ខណៈដែលគាត់បានចូលរួមជាមួយក្រុមលោក Carlo Ancelotti ។ ជម្រុញដោយអ្នកគាំទ្រឱ្យវិលត្រឡប់មករដ្ឋធានីអេស្ប៉ាញវិញក្នុងកំឡុងពេលបង្ហាញខ្លួនថ្មីនៅ Twitch ខ្សែបម្រើ James បានអះអាងថា Real Madrid នឹងមិនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយគាត់វិញទេ។
កីឡាករដែលខ្ចីជើងរយៈពេល ២ ឆ្នាំនៅក្លិប Bayern Munich កាលពីឆ្នាំ ២០១៧ មុនពេលវិលត្រឡប់ទៅ Real Madrid នៅឆ្នាំ ២០១៩ បានឆ្លើយតបទៅកាន់អ្នកគាំទ្រយ៉ាងក្ដុកក្ដួលថា៖ “គ្មាននរណាម្នាក់ចង់ឱ្យខ្ញុំនៅទីនោះទៀតទេ”។
បន្ទាប់ពីការវិលត្រឡប់របស់គាត់ James កាលពីឆ្នាំ២០១៩ អតីតម្ចាស់ពានស្បែកជើងមាសប្រចាំព្រឹត្តិការណ៍ World Cup 2014 បានព្យាយាមដើម្បីទទួលបានពេលវេលាលេងក្រោមការដឹកនាំរបស់លោក Zidane យ៉ាងខ្លាំង ប៉ុន្តែនៅតែមិនអាចឆក់យកបេះដូងគ្រូបង្វឹកបារាំងរូបនេះបានដដែល ខណៈដែល Real Madrid បានឈ្នះពានរង្វាន់ Supercopa de Espana និង LaLiga Santander កាលពីរដូវកាលមុន៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី