Neymar ក្លាយជាកីឡាករប្រេស៊ីលទី ៣ ដែលស៊ុតបញ្ចូលទីបានច្រើនបំផុតនៅ Champions League

29089
  • Neymar របស់ក្លឹប Paris Saint-Germain ឥឡូវនេះបានស៊ុតបញ្ចូលទីនិងជួយក្នុងការប្រកួតទាំង ១២ ប្រកួតជាប់ៗគ្នាសម្រាប់ក្លឹបនិងប្រទេសរបស់គាត់បន្ទាប់ពីការស៊ុតបញ្ចូលទីបានចំនួន ៣ គ្រាប់កាលពីថ្ងៃពុធទល់និងក្លឹប Red Star Belgrade ។

    Image result for Neymar

    កីឡាករសញ្ជាតិប្រេស៊ីលរូបនេះស្ថិតក្នុងលំដាប់ជួរមុខនៃជ័យជម្នះ ៦-១ ក្នុងពានរង្វាន់ក្របខ័ណ្ឌ Champions League ដោយស៊ុតបញ្ចូលទីបានបីគ្រាប់ម្នាក់ឯងសម្រាប់ក្រុមម្ចាស់ជើងឯក Ligue 1 កាលពីយប់មិញ ។ Neymar បានរកគ្រាប់បាល់ដោយបាល់ហ្វ្រីឃីកនៅនាទី ២០ មុនពេលបន្ថែមមួយគ្រាប់ទៀតនៅ ២ នាទីបន្ទាប់ ។ នៅនាទី ៨១ អតីតតារាឆ្នើមរបស់ក្រុម Barcelona រូបនេះបានស៊ុតបាល់ហ្វ្រីឃីកបញ្ចូលទីមួយគ្រាប់ទៀតដែលជាគ្រាប់បាល់ទី ៣ របស់គេ ។

    Related image

    ចាប់តាំងពីថ្ងៃទី ១២ ខែសីហា មក Neymar បានស៊ុតបាល់បញ្ចូលទីនិងជួយក្នុងការប្រកួត ១២ លើកជាប់ៗគ្នារួមទាំងការប្រកួតមិត្តភាពពីរលើកសម្រាប់ប្រេស៊ីលទល់នឹងសហរដ្ឋអាមេរិក និងអេលសាលវ៉ាឌ័រ ។ ក្នុងការប្រកួតទាំង ១២ ប្រកួតនោះ Neymar បានរកបាន ១២ គ្រាប់និងបញ្ចូនបាល់ឲ្យគេស៊ុតបញ្ចូលទីបានចំនួន ៣ ដងផងដែរ ។

    Image result for Neymar

    ជាមួយនឹងការស៊ុតបញ្ចូលទី ៣ គ្រាប់កាលពីម្សិលមិញ Neymar បានក្លាយជាកីឡាករទី ៣ របស់ប្រេស៊ីលដែលបានស៊ុតបាល់បញ្ចូលទីច្រើនប្រកួតក្នុងក្របខ័ណ្ឌ Champions League ដែលរួមជាមួយលោក Luiz Adriano និង Adriano ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី