តារាឆ្នើមរបស់ Dortmund កីឡាករ Pulisic កំពុងរបួសកំភួនជើងអាចនឹងអវត្តមានជាច្រើនខែ

51585
  • Christian Pulisic របស់ក្លឹប Borussia Dortmund  កំពុងរងរបួសរហែកសរសៃកំភួនជើង ។ តារាបាល់ទាត់អាមេរិចរូបនេះបានខកខានក្នុងការប្រកួតក្នុងក្របខ័ណ្ឌ Champions League របស់ក្រុម Borussia Dortmund ជាមួយនឹងក្រុម Monaco កាលពីថ្ងៃពុធដោយក្លិបបានប្រកាសថារូបគេបានរងរបួសកជើង ។

    Related image

    កីឡាករវ័យ ២០ ឆ្នាំរូបនេះលេងបានបួនប្រកួតជាប់ៗគ្នាសម្រាប់ក្រុម Dortmund បន្ទាប់ពីអវត្តមានពីរប្រកួតនៅដើមរដូវកាលនេះជាមួយនឹងបញ្ហាសាច់ដុំជើង ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្លឹប Borussia Dortmund ក៏បាននិយាយផងដែរថា Pulisic នឹងនឹកស្មានមិនដល់ការខកខានការប្រកួតក្នុងក្របខ័ណ្ឌ Bundesliga របស់ក្លិបទល់នឹងក្រុម Augsburg នៅថ្ងៃសៅរ៍នេះ ។

    Image result for Christian Pulisic

    បច្ចុប្បន្ន Pulisic កំពុងស្ថិតក្នុងភាពស្រពេចស្រពិលចំពោះការប្រកួតមិត្តភាពនាពេលខាងមុខរបស់អាមេរិចដែលត្រូវប្រកួតទល់នឹងប្រទេសកូឡុំប៊ី និងប្រទេសប៉េរូ ដែលនឹងត្រូវប្រព្រឹត្តិនៅថ្ងៃទី ១១ និង ១៦ ខែ តុលា ខាងមុខនេះ ។ ខ្សែប្រយុទ្ធវ័យក្មេងឆ្នើមរបស់អាមេរិករូបនេះបានលេងត្រឹមតែមួយប្រកួតប៉ុណ្ណោះសម្រាប់ប្រទេសរបស់គាត់នៅឆ្នាំ ២០១៨ នេះក្រោយពីបានបង្ហាញខ្លួនចំនួន ៩ ប្រកួតកាលពីឆ្នាំ ២០១៧ ខណៈសហរដ្ឋអាមេរិចមិនបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ការប្រកួត World Cup នៅប្រទេសរុស្ស៊ីនោះឡើយ ។

    Related image

    Borussia Dortmund បានផ្តួលក្រុមខ្លាំងមកពីបារាំង Monaco ៣-០ នៅក្នុងកីឡាដ្ឋាន Signal Iduna Park ដោយធ្វើឱ្យពួកគេទទួលជ័យជម្នះទាំងពីរលើកជាប់ៗគ្នាក្នុងការប្រកួតដណ្ដើមពានរង្វាន់ក្របខ័ណ្ឌ Champions League នារដូវកាលនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី