ក្ដីសុបិន្ត Real ត្រូវរលាយដូចអំបិលត្រូវទឹក ក្រោយមន្ត្រីជាន់ខ្ពស់ BVB បញ្ជាក់បែបនេះរឿង Haaland

62426

Erling Haaland នឹងមិនផ្លាស់ប្តូរក្លិបនៅរដូវក្តៅនេះទេ នេះបើយោងតាមលោក Michael Zorc នាយកកីឡារបស់ Borussia Dortmund ដែលត្រូវបានដកស្រង់សម្តីដោយការសែត AS បាននិយាយថា៖ “Haaland មិនអាចទេ មិនចង់ហើយនឹងមិនផ្លាស់ប្តូរក្លឹបឡើយ”។
លោក Zorc ត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយអំពីអនាគតរបស់ខ្សែប្រយុទ្ធរូបនេះបន្ទាប់ពីភ្នាក់ងាររបស់ Haaland លោក Mino Raiola បានធ្វើការសម្តែងការសើចចំអកអំពីចំនួនក្លិបដែលអាចមានលទ្ធភាពចុះហត្ថលេខាលើតារាវ័យក្មេងរូបនេះ។
នៅក្នុងសុន្ទរកថាទាំងនោះលោក Zorc បានបញ្ជាក់ថា៖ “វាមិនរំខានខ្ញុំទាល់តែសោះ។ ខ្ញុំមិនគិតថាពួកគេបង្កឱ្យមានការរំជើបរំជួលនោះទេ។ ពួកគេជាសេចក្តីថ្លែងការណ៍ធម្មតាទាំងស្រុង។ មិនមានសម្លេងរំខានអ្វីទាំងអស់”។
Haaland បែកធ្លាយពាក្យចចាមអារ៉ាមថា មានតម្លៃ ៧៥ លានអឺរ៉ូក្នុងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ប៉ុន្តែវានឹងបែរប្រួលនៅរដូវក្តៅខាងមុខ។ Real Madrid នឹងស្វែងរកកីឡាករមកពង្រឹងក្រុមបន្ថែមនៅប៉ុន្មានខែទៀតនេះ ហើយអាចនឹងទាក់ទាញ Dortmund ជាមួយនឹងការដេញថ្លៃ ៩០ លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធឆ្នើមម្នាក់រូបនេះ៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី