Shearer ថា៖ Martial គ្មានវិធីដើម្បីក្លាយជាកីឡាករលេខ ៩ ល្អបំផុតនៅ Man Utd នោះទេ

18877

យោងតាមលោក Alan Shearer បានឱ្យដឹងថា ក្រុម Manchester United ចាំបាច់ត្រូវចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ទៀត ព្រោះថា Anthony Martial មិនដឹងពីរបៀបក្លាយជាខ្សែប្រយុទ្ធជួរមុខប្រចាំក្រុមនោះទេ។
វីរបុរសអង់គ្លេសលោក Shearer បានប្រាប់ការសែត The Athletic ថា៖ “ខ្ញុំបានអានថា Martial ចង់ក្លាយជាខ្សែប្រយុទ្ធកណ្ដាលដ៏សំខាន់របស់ក្រុម Man Utd ហើយថា គាត់មើលឃើញថាវាជាជំហររបស់គាត់”។
អតីតខ្សែប្រយុទ្ធរូបនេះបន្តទៀតថា៖ “គាត់បាននៅទីនោះអស់រយៈពេល ៦ ឆ្នាំហើយ។ រដូវកាលមុនគឺល្អបំផុតសម្រាប់គាត់ ប៉ុន្តែគាត់មិនដែលស៊ុតបាល់បញ្ចូលទីច្រើនជាង ២០ គ្រាប់ក្នុងមួយយុទ្ធនាការទេ ហើយខ្ញុំមិនបានឃើញការអស់សង្ឃឹម ការស្រេកឃ្លាន បំណងប្រាថ្នា និងដឹងពីរបៀបក្លាយជាលេខ ៩ ដើម្បីរកគ្រាប់បាល់ឱ្យបានច្រើនតាមដែលគាត់គួរធ្វើនោះទេ”៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី