កីឡាករ ២រូបនេះ នឹងបង្កផលលំបាកដល់ Alaba ប្រសិនបើគេផ្លាស់មក Real Madrid មែន

22059

David Alaba នឹងចុះហត្ថលេខាជាមួយ Real Madrid នៅរដូវក្តៅនេះ ដែលរំពឹងថានឹងក្លាយជាកីឡាករចាប់ផ្តើមជម្រើសដំបូង។ កីឡាករសញ្ជាតិអូទ្រីសរូបនេះ តែងតែជាប់ជម្រើសដំបូងជានិច្ចក្នុងកំឡុងពេលគាត់នៅឯក្លិប Bayern Munich ជាកន្លែងដែលគាត់បានក្លាយជាកីឡាករល្អបំផុតម្នាក់របស់អឺរ៉ុប។
Real Madrid នឹងដោះស្រាយបញ្ហានេះ ប្រសិនបើពួកគេចុះហត្ថលេខាលើគាត់ ព្រោះ Alaba នឹងបន្ថែមជម្រើសមួយផ្សេងទៀតនៅក្នុងតំបន់ដែលកំពុងប្រកួតប្រជែងគ្នាខ្លាំង។ Ferland Mendy បានធ្វើការប្រកួតប្រជែងយ៉ាងខ្លាំងនៅស្លាបខាងឆ្វេង ហើយបច្ចុប្បន្នគាត់បានរីកចម្រើនយ៉ាងខ្លាំងជាមួយតួនាទីរបស់គាត់នៅឯ Real Madrid ។ ការមកដល់របស់គាត់ពី Lyon កាលពីពីរដូវកាលមុនបានដោះស្រាយបញ្ហានៃការធ្លាក់ចុះរបស់ Marcelo ខណៈដែលដំបូងបង្អស់គាត់ល្អតែខាងការពារ ប៉ុន្តែអាចលួចស្មក់ប្រយុទ្ធម្ដងៗ។ ទោះយ៉ាងណារដូវកាលនេះគាត់បានចាប់ផ្តើមចូលរួមចំណែកជាច្រើននៅតំបន់ប្រយុទ្ធផងដែរ។ Mendy បានក្លាយជាកូនសោរដ៏សំខាន់នាពេលថ្មីៗនេះ សូម្បីតែអ្នកស៊ុតបាល់បញ្ចូលទីមួយគ្រាប់ចុងម៉ោងគួរឱ្យភ្ញាក់ផ្អើលទល់នឹងក្រុម Atalanta នៅ Bergamo ដែលជាគ្រាប់ទី២ របស់គាត់នៅរដូវកាលនេះ។
តួនាទីផ្សេងទៀតរបស់ Alaba គឺអាចលេងនៅការពារកណ្តាល ឬយ៉ាងហោចណាស់ត្រូវមានតំណែងមួយផ្សេងទៀតសម្រាប់ខ្សែការពារឆ្នើមរូបនេះ។ ប្រសិនបើទាំង Sergio Ramos និង Raphael Varane នៅតែនៅក្លឹប នោះវានឹងពិបាកសម្រាប់ Zinedine Zidane ក្នុងការសម្រេចចិត្ត។ ហើយការចាប់ផ្តើមជាសម្រើសដំបូងរបស់ Nacho Fernandez បានបង្ហាញជាថ្មីម្តងទៀតថា កីឡាករអេស្ប៉ាញរូបនេះនៅតែមានសារៈសំខាន់សម្រាប់ក្រុម និងខ្វះមិនបាន។
ការរងរបួសរបស់ Sergio Ramos នៅរដូវកាលនេះ បានផ្តល់ឱកាសឱ្យ Nacho ដើរតួនាទីសំខាន់នៅតំបន់ការពារ ហើយគាត់បានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបង្ហាញថា គាត់ល្អគ្រប់គ្រាន់ដើម្បីក្លាយជាតារាប្រចាំក្រុម។ ដូច្នេះ ការមកដល់របស់ Alaba នៅរដូវក្តៅខាងមុខ អាចប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងរឹងពីខ្សែការពារឆ្នើមទាំងពីររូប Mendy និង Nacho៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី