ចុម! កីឡាករម្នាក់ថា បើស្ដេចកីឡាកររូបនេះមកលេងនៅអាមេរិក ខ្ញុំនឹងថើបជើងរបស់គាត់

41595

អតីតខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Franco Jara ដែលបច្ចុប្បន្នលេងឱ្យក្លឹប FC Dallas នៅសហរដ្ឋអាមេរិកបានអំពាវនាវកីឡាករ Lionel Messi ឱ្យផ្លាស់ទៅលេងនៅក្របខណ្ឌ MLS ។
ប្រធានក្រុម Barcelona និងជាម្ចាស់ពាន Ballon D’or ៦សម័យកាលរូបនេះ មានការសម្រេចចិត្តបញ្ចប់កិច្ចសន្យារបស់ខ្លួននៅឯកីឡដ្ឋាន Camp Nou ក្នុងខែមិថុនាខាងមុខ ដោយការផ្លាស់ប្តូរទៅទឹកដីសហរដ្ឋអាមេរិក គឺជាជម្រើសមួយដែលត្រូវបានគេស្មានទុកជាមុន។
មិត្តរួមជាតិ Messi ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅអាមេរិក Jara បានប្រាប់ទៅ 90min ថា៖ “ប្រសិនបើគាត់ (Messi) មកលេង (នៅ MLS) ខ្ញុំនឹងថើបជើងរបស់គាត់។ វាពិតជាឆ្កួត។ ក្នុងអាជីពរបស់ខ្ញុំ នៅពេលខ្ញុំនៅក្នុងក្រុមជម្រើសជាតិ ខ្ញុំមានឱកាសចែករំលែក (ទីលាន) ជាមួយកីឡាករដូចពួកគេដែរ ប៉ុន្តែការមានគាត់ទល់មុខគ្នាគឺខុសគ្នាទាំងស្រុង”។
Jara បន្ថែមថា៖ “(MLS) បាននាំយក Zlatan, Higuain … តោះសង្ឃឹមថា Messi នឹងទទួលបានឱកាសនេះ។ សម្រាប់ Messi ក៏ដូចជាសម្រាប់ Cristiano វាជាឱកាសដើម្បីរស់នៅខាងក្រៅបាល់ទាត់ដើម្បីក្លាយជាមនុស្សធម្មតា។ ខ្ញុំ អ្នក យើងចូលចិត្តចេញទៅក្រៅដើម្បីបរិភោគអាហារ, ទៅរោងកុន, ទៅផ្សារទំនើបដើម្បីទិញ … ហើយសហរដ្ឋអាមេរិកផ្តល់ជូនបែបនោះ”៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី