
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Roberto Firmino បានសារភាពថាគាត់មានការភ័យខ្លាចក្នុងការបាត់បង់ភ្នែករបស់គាត់បន្ទាប់ពីការប៉ះទង្គិចដ៏អាក្រក់ជាមួយនឹងខ្សែការពារ Jan Vertonghen របស់ក្លឹប Tottenham Hotspur ។
ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះបានស៊ុតបាល់បញ្ចូលទីបានមួយគ្រាប់ការពីប្រកួតនោះ ខណៈដែលក្រុមហង្សក្រហមបានទទួលជ័យជម្នះក្នុងលទ្ធផល ២-១ នៅលើទឹកដី Wembley ប៉ុន្តែ Firmino ត្រូវបានគេបង្ខំប្ដូចេញបន្ទាប់ពីកីឡាករ Vertonghen យកម្រាមដៃរុកភ្នែករបស់គេ ។ ទោះយ៉ាងណាក៏ដោយរូបគេបានជាសះស្បើយវិញយ៉ាងរហ័សហើយបានជួយឲ្យក្រុមទទួលជ័យជម្នះ ៣-២ លើក្លឹប Paris Saint-Germain កាលពីប្រកួតបើកឆាកក្នុងពូល C នៃក្របខ័ណ្ឌ Champions Leaue កន្លងទៅ ។
ម្ចាស់អាវលេខ ៩ របស់ក្លឹបហងក្រហម Liverpool រូបនេះបានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “ខ្ញុំភ័យខ្លាចនឹងពិការភ្នែកនិងមិនអាចមើលឃើញម្តងទៀត ។ សូមអរគុណព្រះគ្មានអ្វីដូចនោះទេដែលបានកើតឡើងបន្តិចម្តងៗ ហើយវាមានការរីកចំរើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ។ ជាការពិតណាស់ខ្ញុំបានយកថ្នាំហើយមើលថែរក្សាវា ។ ភ្នែករបស់អ្នកមានសារៈសំខាន់ណាស់ក្នុងនាមជាកីឡាករបាល់ទាត់អាជីព ។ ខ្ញុំភ័យខ្លាចប៉ុន្តែការឈឺចាប់ត្រូវបានកន្លងផុតបន្ទាប់ពីគ្រូពេទ្យបានឱ្យថ្នាំបំបាត់ការឈឺចាប់មកខ្ញុំហើយវាកាន់តែប្រសើរឡើង “។
Firmino បានបន្តថា៖ “នៅពេលឧបទ្ទវហេតុកើតឡើងអ្វីគ្រប់យ៉ាងមានភាពស្រអាប់ហើយខ្ញុំមិនអាចមើលឃើញពីភ្នែកឆ្វេងរបស់ខ្ញុំទេ ។ វាកាន់តែល្អប្រសើរការឈឺចាប់បានកន្លងផុតទៅហើយខ្ញុំមិនអាចមានអារម្មណ៍អ្វីទៀតទេ ហើយវានៅតែក្រហមបន្តិច ប៉ុន្តែខ្ញុំសង្ឃឹមថាវានឹងត្រូវជាបណ្តើរៗ “។
Roberto Firmino កំពុងសង្ឃឹមថាអាចបង្ហាញខ្លួនបានយ៉ាងល្អពេលប្រកួតតទល់ជាមួយក្រុមកំពុងឈរនៅកំពូលតារាងក្លឹបមេឃខៀវ Manchester City នៅចុងសប្តាហ៍នេះ ខណៈដែលក្រុមរបស់លោក Jurgen Klopp កំពុងសម្លឹងស្វែងរកជ័យជំនះលើក្រុមរបស់លោក Pep Guardiola ដើម្បីឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League សារជាថ្មី ៕
ដោយ៖តារា