តម្រូវការរបស់ Mbappe អាចគំរាមកំហែងដល់តួនាទីរបស់ Hazard នៅ Real Madrid

29718

តារាឆ្នើមរបស់ក្លឹប Paris Saint-Germain មិនចង់ផ្លាស់ប្តូរមុខតំណែងដើម្បីសម្របខ្លួនអ្នកផ្សេងទៀតនោះទេ ប្រសិនបើគាត់ចូលរួមជាមួយក្លឹបថ្មី។
ការសែតអេស្ប៉ាញ AS បានលើកឡើងថា Kylian Mbappe នឹងមិនចង់ចូលរួមជាមួយក្លឹបដែលរារាំងគាត់មិនឱ្យលេងជាខ្សែបម្រើស្លាបខាងឆ្វេងដែលជាតួនាទីដូចគ្នាដែលកីឡាករ Eden Hazard ចូលចិត្តលេងនៅ Real Madrid ។ ប្រសិនបើ Real Madrid ចង់ទិញ Mbappe ពេលនោះពួកគេនឹងត្រូវដោះស្រាយបញ្ហាឱ្យបានជាដាច់ខាត ដើម្បីបង្កានរណាម្នាក់អាក់អន់ចិត្ត។
Real Madrid តែងតែផ្សាភ្ជាប់ជាមួយតារាវ័យក្មេងបារាំង Mbappe តាំងពីគាត់រះដំបូងៗជាមួយ AS Monaco មកម្លេះ និងនៅតែតាមចែចង់ខ្សែប្រយុទ្ធឆ្នើមតម្លៃខ្លួនខ្ពស់រូបនេះ បើទោះបីជាពួកមានខ្សែប្រយុទ្ធជួរមុខជាច្រើនដូចជា អតីតកីឡាករក្រុមតោខៀវ Hazard ប៉ុន្តែការរកគ្រាប់សម្រាប់ក្រុមលោក Zidane នៅតែខ្វះខាត ចាប់តាំងពីការចាកចេញរបស់ Cristiano Ronaldo កាលពីឆ្នាំ២០១៨ ខណៈ Mbappe ត្រូវបានគេរំពឹងថា ជាអ្នកទៅជំនួសដ៏សាកសមបំផុត៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី