Xavi៖ ប្រសិនបើ Barca ចុះហត្ថលេខាលើគ្រូបង្វឹកដោយគ្មាន DNA របស់ Barca ពួកគេនឹងខុស

22614

Xavier Hernández ទទូចថា Barcelona គួរតែចុះហត្ថលេខាលើកីឡាករនិងគ្រូបង្វឹកដែលមានទម្រង់សមរម្យសម្រាប់ក្លឹប។ កីឡាករវ័យ ៤១ ឆ្នាំរូបនេះបន្ថែមទៀតថា គាត់ចូលចិត្តលេងស្ទីលប្រយុទ្ធនិងគ្រប់គ្រងការប្រកួត។
នេះបើយោងតាមសំដីរបស់អតីតកីឡាករ Barcelona និងអេស្ប៉ាញលោក Xavi ដែលបានដកស្រង់សម្តីដោយអ្នកយកព័ត៌មាន Blazquez Font ថា៖ “Barca ត្រូវតែចុះហត្ថលេខាលើកីឡាករនិងគ្រូបង្វឹកជាមួយ DNA របស់ Barca ។ ប្រសិនបើពួកគេចុះហត្ថលេខាលើគ្រូបង្វឹកដោយគ្មានវា ពួកគេនឹងខុស”។
បុរសវ័យ ៤១ ឆ្នាំនិងបច្ចុប្បន្នជាគ្រូបង្វឹកក្លិបកាតា Al Sadd SC រូបនេះបានបន្ថែមទៀតថា៖ “ខ្ញុំចូលចិត្តស្ទីលវាយប្រហារមួយដែលជួយគ្របដណ្តប់ការប្រកួត”។
Xavi ទើបតែបានឈ្នះពានរង្វាន់ជាលើកទី ៥ របស់ខ្លួនក្នុងនាមជាអ្នកចាត់ការទូទៅនៅ Al Sadd ។ អតីតតារា Barca ច្រើនតែហាត់បាល់ទាត់ជាមួយទម្រង់លេង Tiki-Taka ជាមួយក្លិបនៅប្រទេសអ្នកមានកាតា ដែលលោកធ្លាប់លេងក្រោមការដឹកនាំរបស់លោក Pep Guardiola៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី