Martinez៖ Barca ចង់បានខ្ញុំកាលពី១ឆ្នាំមុន តែឥឡូវ Barca សម្រាប់ខ្ញុំគឺមានតែអតីតកាលប៉ុណ្ណោះ

20135

Lautaro Martinez គឺស្ថិតក្នុងចំណោមបេក្ខជនដែលមានសមត្ថភាពជាងគេក្នុងការជំនួស Luis Suarez នៅ Camp Nou ។ តែខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានបដិសេធមិនចូលរួមជាមួយក្រុមកាតាឡាន់ ហើយគាត់សុខចិត្តបន្តស្នាក់នៅ Inter Milan រយៈពេលជាយូរទៀត។
Martinez បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ La Gazzetta dello Sport ដែលត្រូវបានដកស្រង់សម្តីដោយ Fabrizio Romano ថា៖ “ត្រូវហើយ Barcelona ចង់បានខ្ញុំកាលពីមួយឆ្នាំមុន…ហើយនោះជាវិធីរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំបាននិយាយទៅកាន់លោក Antonio Conte ថា “កុំបារម្ភអីខ្ញុំផ្តោតលើគំរោង Inter” ។ ហើយពេលនេះ Barca សម្រាប់ខ្ញុំគឺមានតែអតីតកាលប៉ុណ្ណោះ ខ្ញុំនឹងស្នាក់នៅ Inter”។
ក្រុមអ្នកមានបុណ្យ Barcelona បានរក្សាការតាមដានយ៉ាងជិតស្និទ្ធនៅលើខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះពេញមួយរដូវកាល ២០១៩/២០ ។ គាត់ត្រូវបានគេមើលឃើញថា ជាគោលដៅសំខាន់ដើម្បីជំនួស Luis Suarez ។ ទោះយ៉ាងណាវិបត្តិ Covid-19 បានធ្វើឱ្យ Barcelona ផ្លាស់ប្តូរផែនការរបស់ពួកគេវិញ។ ខណៈដែលអ្វីៗនៅពេលនេះ Memonis Depay របស់ Lyon មើលទៅជាបេក្ខជនដែលងាយបំផុតដើម្បីក្លាយជាលេខ ៩ ថ្មីរបស់ Barca ៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី