ក្លិបយក្សអ៊ីតាលីមួយ ពិចារណាសាងសង់កីឡដ្ឋានថ្មីទំនើបផ្ដាច់គេ តែបានត្រឹមស្រមៃ

12291

ក្រុម AS Roma បានផ្តោតការខិតខំប្រឹងប្រែងផ្នែកហិរញ្ញវត្ថុរបស់ពួកគេក្នុងការធ្វើឱ្យប្រសើរឡើងនូវក្រុមនៅលើទីលានជាជាងការផ្លាស់ប្តូរកីឡដ្ឋានថ្មី។
ក្លឹបយក្សអ៊ីតាលីមួយនេះបានរៀបចំផែនការផ្លាស់ប្តូរទីតាំងថ្មីនៅឆ្ងាយពី Stadio Olimpico ដោយមានទីតាំងថ្មីមួយនៅឯ Tor Di Valle នៅប៉ែកខាងត្បួងនៃរដ្ឋធានីអ៊ីតាលី ខណៈកីឡដ្ឋានបច្ចុប្បន្នរបស់ Roma អាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៧០,៦៣៤នាក់ ដែលសាងសង់ឡើងតាំងពីឆ្នាំ១៩២៧ ពោលគឺមានអាយុកាល ៩៣ឆ្នាំហើយ។
សេចក្តីថ្លែងការណ៍របស់ក្លិបបានសរសេរថា៖ “ម្ចាស់ក្លិប Roma ចង់វិនិយោគដើម្បីឱ្យមានការប្រកួតប្រជែងនៅក្នុងក្រុមឈ្នះដែលអាចលេងនៅក្នុងកីឡដ្ឋានថ្មីនិងទំនើប។ ដំបូន្មានពីរដ្ឋបាលដែលបានជួប បន្ទាប់ពីការសិក្សារបស់ទីប្រឹក្សាហិរញ្ញវត្ថុរបស់ខ្លួន បានសន្និដ្ឋានថា បច្ចុប្បន្ននេះមិនមានលក្ខខណ្ឌណាមួយដើម្បីបញ្ជាក់ពីចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់ពហុកីឡដ្ឋាននៅ Tor di Valle ឡើយ ដោយមិនអាចអនុវត្តបានឡើយ”។
ក្រុមអ្នកវិនិយោគអាមេរិក Dan Friedkin បានកាន់កាប់ក្លិបយក្សអ៊ីតាលី AS Roma ដែលកំពុងប្រកបអាជីពនៅក្របខណ្ឌ Serie A ចាប់តាំងពីកាន់កាប់ភាគហ៊ុនភាគច្រើននៅក្លឹបក្នុងឆ្នាំ ២០២០៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី