Beckham៖ Messi និង Ronaldo គឺជាកីឡាករដែលយើងចង់នាំមកកាន់ Inter Miami

40559

David Beckham កំពុងនាំក្រុមរបស់គាត់ Inter Miami ចូលប្រកួតប្រជែងរដូវកាលទី ២ របស់ពួកគេនៅក្របខណ្ឌ MLS នៃលីគកំពូលសហរដ្ឋអាមេរិក។
បន្ទាប់ពីបាននាំយកឈ្មោះកីឡាករកំពូលៗមួយចំនួនដូចជា Gonzalo Higuain និង Blaise Matuidi របស់ Juventus វីរបុរសបាល់ទាត់អង់គ្លេសនិងក្រុមបិសាចក្រហម Manchester United កំពុងព្យាយាមពង្រឹងក្រុមរបស់លោកបន្ថែមទៀត។
Beckham បាននិយាយថា៖ “ខ្ញុំបាននិយាយពីថ្ងៃមួយថា ប្រព័ន្ធបណ្ដុះបណ្ដាលរបស់យើងគឺជាផ្នែកដ៏ធំមួយនៃក្លិបនេះ ហើយប្រសិនបើយើងអាចនាំកីឡាករឆ្លងកាត់ទីនេះដែលបានរស់នៅនិងដកដង្ហើម Inter Miami ពេលនោះគឺជាគោលដៅ ប៉ុន្តែយើងក៏ដឹងដែរថា នៅក្នុងទីក្រុងម៉ៃអាមីអ្នកគាំទ្ររបស់យើងចង់ឃើញតារាធំៗ។ យើងមានកីឡាកររួចទៅហើយដូចជា Gonzalo Higuain និង Blaise Matuidi ដែលបន្ថែមភាពអស្ចារ្យ។ ប៉ុន្តែទៅមុខទៀតយើងចង់មានឱកាសក្នុងការនាំយកឈ្មោះអស្ចារ្យមួយចំនួននៅក្នុងនេះ”។
អតីតកីឡាករ Real Madrid និង PSG ខាងលើក៏បាននិយាយជាពិសេសអំពី Lionel Messi និង Cristiano Ronaldo ផងដែរ។ លោកបាននិយាយថា៖ “ជាការពិតយើងតែងតែចង់នាំយកកីឡាករឆ្នើម ៗ។ Miami គឺជាការទាក់ទាញដ៏អស្ចារ្យសម្រាប់នរណាម្នាក់ ហើយកីឡាករប្រភេទនេះ (Messi និង Ronaldo) គឺជានរណាដែលយើងចង់នាំយកមកទីនេះ”៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី