ក្រោយដាក់ ២គ្រាប់យប់មិញ Bale ថា៖ ខ្ញុំពិតជាសប្បាយរីករាយពេញមួយរដូវកាលនៅ Spurs

23095

Gareth Bale និយាយថាគាត់សប្បាយចិត្តចាប់តាំងពីគាត់បានវិលត្រឡប់មកកាន់ក្រុម Tottenham Hotspur បន្ទាប់ពីខ្សែបម្រើស្លាបរូបនេះរកបានពីរគ្រាប់ក្នុងជ័យជម្នះ ៤-០ របស់ក្រុមគាត់ពេលប្រកួតជាមួយ Burnley កាលពីថ្ងៃអាទិត្យ។
កីឡាករវ័យ ៣១ ឆ្នាំបានរកគ្រាប់បាល់បាន ដោយប្រើពេលត្រឹមតែ ២ នាទីប៉ុណ្ណោះ មុនពេលដែល Harry Kane រកបានគ្រាប់ទី ២ សម្រាប់ Spurs នៅនាទីទី ១៥ ។ បន្ទាប់មក Lucas Moura បានបន្ថែមមួយគ្រាប់ទៀត ដើម្បីនាំឱ្យក្រុមលោក Jose Mourinho ៣-០ ខណៈចូលដល់តង់ទី២ Bale បានបញ្ចប់ការស៊ុតបាល់បញ្ចូលទីគ្រាប់ទី២ ខ្លួន នៅនាទីទី៥៥ ពីការបញ្ជូនបាល់របស់ Son Heung-min ។
Bale ទើបតែបានចាប់ផ្តើមជម្រើសដំបូងបានតែ ២គ្រាប់ប៉ុណ្ណោះក្នុងចំណោមការបង្ហាញខ្លួននៅ Premier League ចំនួន ៩ ដងនិងបានរកគ្រាប់បាល់បាន ៣គ្រាប់ ក្រោយពីចាកចេញពី Real Madrid។ ប៉ុន្តែតារាអន្តរជាតិវេលស៍បានបដិសេធថា លោកមិនសប្បាយចិត្តដោយសារកង្វះពេលវេលាលេងនៅរដូវកាលនេះ ហើយសង្ឃឹមថានឹងដើរតួនាទីសំខាន់ជាងនេះបន្ទាប់ពីជួយឲ្យក្រុមរបស់លោកទទួលជ័យជម្នះលើកទី ២ របស់ពួកគេក្នុង ៧ ប្រកួតចុងក្រោយ។
Bale បានប្រាប់ BBC ថា៖ “អ្វីដែលសំខាន់បំផុតនោះគឺយើងបានដឹងថា យើងមិនមានដំណើរការល្អទេហើយវាជាការសំខាន់ដើម្បីត្រលប់ទៅរកវិធីឈ្នះៗវិញ។ វាមិនមែនគ្រាន់តែអំពីការស៊ុតបាល់បញ្ចូលទីប៉ុណ្ណោះទេ វាថែមទាំងអំពីការលេងគ្រប់ប្រកួតរបស់យើងនិងជួយក្រុមផងដែរ។ ខ្ញុំពិតជារីករាយជាមួយនឹងគ្រាប់បាល់និង Assists និងអ្វីដែលខ្ញុំអាចធ្វើបានសម្រាប់ក្រុម”។
ខ្សែប្រយុទ្ធឆ្នើមរូបនេះបន្ថែមថា៖ “ខ្ញុំសប្បាយចិត្តពេញមួយរដូវកាល។ នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ខ្ញុំមានអារម្មណ៍ស្រួលហើយខ្ញុំរីករាយ។ ខ្ញុំសប្បាយចិត្តហើយខ្ញុំប្រាកដថា វាបង្ហាញនៅលើទីលាន។ ខ្ញុំមិនតូចចិត្តទេដែលត្រូវបានជំនួស។ មានការប្រកួតជាច្រើនត្រូវមក។ វាមានសារៈសំខាន់ណាស់ក្នុងការរក្សានាទីប្រកួតនីមួយៗ”៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី