ប្រពៃណាស់! ទោះខ្លួនធ្លាក់ជើងបន្តិច តែ Son អបអរដល់មិត្តរួមក្រុមម្នាក់ ដែលទទួលឱកាសលេងវិញ

63425

តារាឆ្នើមរបស់ក្លិប Tottenham Spur កីឡាករ Son Heung-Min បានបញ្ជាក់ថា លោកពិតជារីករាយដែលបានឃើញ Dele Alli ត្រលប់មកលេងវិញ បន្ទាប់ពីខកខានអស់រយៈពេលជាច្រើនខែចេញពីក្រុមដំបូង។
Alli បានធ្លាក់ចេញពីផែនការរបស់លោក Jose Mourinho ហើយថែមទាំងជិតនឹងចាកចេញពីក្លឹបនៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករាទៀតផង។ ប៉ុន្តែបច្ចុប្បន្នខ្សែបម្រើអង់គ្លេសរូបនេះ បានទទួលទំនប់ចិត្តមកវិញ ខណៈមិត្តរួមក្រុមដ៏ជិតស្និតរបស់ Alli ខ្សែប្រយុទ្ធលេចធ្លោបំផុតរបស់ទ្វីបអាស៊ី Son ក៏ចូលរួមអបអរដល់គេផងដែរ។
កីឡាករអន្តរជាតិកូរ៉េខាងត្បូងរូបនេះបានពន្យល់ប្រាប់ Goal បន្ទាប់ពី Spurs បានផ្តួល Burnley ៤-០ កាលពីថ្ងៃអាទិត្យថា៖ “ខ្ញុំពិតជារីករាយក្នុងការលេងជាមួយកីឡាករណាម្នាក់។ វាជាការរីករាយដែលបានចេញទៅលេងនៅលើទីលាននិងលេងបាល់ទាត់”។
Son ដែលបានបញ្ចូនបាល់មួយគ្រាប់ឱ្យ Bale ស៊ុតបញ្ចូលទីក្នុងជ័យជម្នះនោះបន្តទៀតថា៖ “ខ្ញុំនៅជាមួយ Alli យូរហើយ ហើយថ្មីៗនេះគាត់មានការលំបាក ប៉ុន្តែខ្ញុំមានមោទនភាពចំពោះការលេងរបស់គាត់។ ខ្ញុំចុះសម្រុងជាមួយ Bale ហើយវាពិតជាល្អណាស់ដែលបានលេងល្អជាមួយគាត់។ សព្វថ្ងៃកីឡាករគ្រប់រូបបានព្យាយាមអស់ពីសមត្ថភាព ហើយខិតខំធ្វើការយ៉ាងខ្លាំង ដូច្នេះកីឡាករបានលេងយ៉ាងសប្បាយរីករាយ”៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី