
យោងតាមលោក Ryan Giggs ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ វេលស៍ បានឱ្យដឹងថា Aaron Ramsey នឹងបន្តផ្តោតអារម្មណ៍លើការប្រកួតសម្រាប់ក្រុមជម្រើសជាតិ វេលស៍ ទោះបីជាមានបញ្ជាអំពីកិច្ចសន្យារបស់គាត់នៅក្នុងក្លឹបកាំភ្លើងធំ Arsenal ក៏ដោយ ។
Ramsey នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាល ២០១៨-១៩ ខាងមុខនេះ ខណះ Arsenal ត្រូវបានគេរាយការណ៍ថាបានជ្រើសរើសមិនផ្តល់ឱ្យខ្សែបម្រើរូបនេះនូវកិច្ចព្រមព្រៀងថ្មីមួយនោះឡើយ ។ Liverpool និង Manchester United ស្ថិតក្នុងចំណោមក្លឹបក្នុងក្របខ័ណ្ឌ Premier League ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងខ្សែប្រយុទ្ធ Ramsey ស្របពេលដែលក្លឹប AC Milan, Juventus និង Inter Milan នៃក្របខ័ណ្ឌ Serie A ក៏ត្រូវបានគេនិយាយថាមានចំណាប់អារម្មណ៍លើកីឡាករសញ្ជាតិវេលស៍រូបនេះផងដែរ ។
Ramsey បានរួមរស់នៅក្នុងក្របខ័ណ្ឌ Premier League ៨ រដូវកាលមកហើយជាមួយ Arsenal គិតទាំងនៅរដូវកាលថ្មីនេះ ហើយសមាជិកនៃក្រុមជម្រើសជាតិវេលស៍រូបនេះបានស៊ុតបាល់បញ្ចូលទីយ៉ាងល្អក្នុងការទទួលជ័យជម្នះ ៥-១ កាលពីថ្ងៃអាទិត្យនៅលើទឹកដី Fulham ។ ហើយលោក Giggs មានអារម្មណ៍ថាកីឡាករវ័យ ២៧ ឆ្នាំរូបនេះនឹងមានជំនឿចិត្តលើការផ្លាស់ប្តូរបន្ទាប់របស់គាត់ ខណៈដែលក្រុមជម្រើសជាតិវេលស៍នឹងត្រូវជួបជាមួយអេស្ប៉ាញក្នុងការប្រកួតមិត្តភាពអន្តរជាតិមួយនៅថ្ងៃព្រហស្បតិ៍នេះ ។
អតីតកីឡាករឆ្នើមរបស់ក្លឹបបីសាចក្រហមរូបនេះ ( លោក Giggs ) បានឆ្លើយតបនៅពេលត្រូវបានគេសួរថាតើស្ថានភាពកិច្ចសន្យារបស់ Ramsey មានការរំខានអ្វីដែរ? លោកបាននិយាយថា៖ “វាមិនមាននៅក្នុងយុទ្ធនាការចុងក្រោយទេ ហើយ Aaron ចូលចិត្តជួបជុំគ្នាជាមួយក្រុមវេលស៍ ហើយសម្រាប់ការចរចារកិច្ចសន្យាថ្មីខ្ញុំពិតជាមិនចង់ចូលរួមទេ ។ នៅពេលដែលគាត់នៅទីនេះគាត់គឺជាកីឡាកររបស់ខ្ញុំ ហើយគាត់ចូលចិត្តលេងនៅទីនេះគាត់ចូលចិត្តលេងនៅប្រទេសរបស់គាត់ ហើយគាត់ពិតជាមនុស្សល្អណាស់ទាំងនៅក្នុងបន្ទុប់សំលៀកបំពាក់និងកន្លែងទូទៅ ។ វាមិនប៉ះពាល់ដល់គាត់អំពីទស្សនៈរបស់ខ្ញុំទេ “៕
ដោយ៖តារា