Juventus សម្លឹងឃើញខ្សែប្រយុទ្ធមុតស្រួចម្នាក់ទុកជំនួស Ronaldo ដែលជារ៉ាដារបស់ Barcelona

49957

ខ្សែប្រយុទ្ធ Memphis Depay របស់ក្រុម Lyon គឺជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍ពីក្លឹប Juventus ។ នេះបើយោងតាមការសែត Tuttosport ។
ក្រុមម្ចាស់ជើងឯកអ៊ីតាលីមួយនេះ ក៏កំពុងសម្លឹងមើលកីឡាករខ្ចីជើងរបស់ Napoli គឺ Arkadiusz Milik ដែលបច្ចុប្បន្នកំពុងជាកម្មសិទ្ធរបស់ក្លិបបារាំង Marseille ខណៈដែលពួកគេគ្រោងនឹងផ្លាស់ប្តូរនារដូវក្តៅដ៏មានសក្តានុពល ស្របពេលខ្សែប្រយុទ្ធចាស់វស្សារ Cristiano Ronaldo កាន់តែមានវ័យច្រើនអាចនឹងចូលនិវត្តន៍ក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយបច្ចុប្បន្នម្ចាស់ពាន Ballon D’or ៥សម័យកាលមានវ័យ ៣៦ឆ្នាំហើយ។
សមាជិកជម្រើសជាតិហូឡង់ Depay មានវ័យ ២៧ឆ្នាំដែលត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយក្រុមអ្នកមានបុណ្យ Barcelona កាលពីរដូវក្តៅមុន បានស៊ុតបាល់បញ្ចូលទីចំនួន ១៥ គ្រាប់ក្នុងការប្រកួតចំនួន ២៧ លើកនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ Lyon ក្នុងរដូវកាល២០២០/២០២១នេះ៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី