អត់បានលេងហើយ De Beek បែរជារងនូវការអាម៉ាស់គួរអស់សំណើចមួយទៀត កាលពីជួប Chelsea

42927

ខ្សែបម្រើ Donny van de Beek របស់ក្រុមបិសាចក្រហម Manchester United បានរងនូវការអាម៉ាស់មុខយ៉ាងខ្លាំង អំឡុងពេលប្រកួតជាមួយក្រុមតោខៀវ Chelsea ។
កីឡាករសញ្ជាតិហូឡង់រូបនេះ បានអង្គុយកៅអីនៅការប្រកួតទី ១២ នៃក្របខ័ណ្ឌ Premier League របស់គាត់ ខណៈ Man Utd ទទួលបានលទ្ធផលស្មើ ០-០ ពេលជួបជាមួយក្រុមតោខៀវនៅឯស្តា Stamford Bridge។ វាមានន័យថា ខ្សែបម្រើរូបនេះនៅតែស្ថិតក្នុងការបង្ហាញខ្លួនចំនួន ២៦ លើកចាប់តាំងពីចាកចេញពី Ajax ក្នុងតម្លៃ ៤០ លានផោនកាលពីរដូវក្តៅ។
ហើយកាសែត The Telegraph បានអះអាងថា តារារូបនេះបានរងនូវការខកចិត្តយ៉ាងខ្លាំងពីទីលាននៅទីក្រុងឡុង។ Van de Beek បានទៅបន្ទប់ទឹកនៅពេលការប្រកួតជិតមកដល់ ប៉ុន្តែគាត់បានច្រឡំចូលទៅក្នុងបន្ទប់ទឹករបស់មនុស្សស្រីទៅវិញ។
Van de Beek ទើបតែបានចាប់ផ្តើមជម្រើសដំបូង ១១ ប្រកួតក្នុងចំណោមការបង្ហាញខ្លួនចំនួន ២៦ លើករបស់គាត់ក្នុងនាមជាកីឡាករ Manchester United ដោយមានតែពីរប្រកួតប៉ុណ្ណោះដែលលេងនៅក្នុងក្របខណ្ឌ Premier League៕ ដោយ៖ វិទូ

ប្រភព :
Talksport
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី