គ្រូ Everton ព្រមាន Chelsea និង Liverpool ថា កៅអីក្រុមកំពូលទាំងបួន គឺជាក្ដីសុបិន្ត

27498

លោក Carlo Ancelotti បានបញ្ជាក់ថា ក្រុម Everton កំពុងតែសុបិន្តចង់ដណ្តើមយកចំណាត់ថ្នាក់លេខ ៤ ក្នុងតារាង Premier League នារដូវកាល២០២០/២០២១។
ក្រុមស្ករគ្រាប់ បានទទួលជ័យជម្នះ ១-០ លើក្រុម Southampton កាលពីថ្ងៃច័ន្ទ ពីការស៊ុតបញ្ចូលទីរបស់កីឡាករប្រេស៊ីល Richarlison ហើយឥឡូវនេះពួកគេស្ថិតនៅចម្ងាយត្រឹមតែពីរពិន្ទុប៉ុណ្ណោះនៃក្រុមកំពូលទាំងបួន ប៉ុន្តែពួកគេនៅសល់ការប្រកួតមួយទៀតនៅក្នុងដៃ។ Everton អាចឈរនៅកន្លែងប្រកួតជម្រុះក្របខណ្ឌ Champions League ជាមួយនឹងជ័យជម្នះលើ West Brom នៅថ្ងៃព្រហស្បតិ៍ ខណៈដែលបច្ចុប្បន្ន Chelsea និង Liverpool ស្ថិតនៅពីលើពួកគេជាមួយលេខ ៥ និងទី ៦ រៀងៗគ្នា។
លោក Ancelotti បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថា៖ “យើងមានឱកាសដ៏អស្ចារ្យដើម្បីស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំងបួន ហើយយើងចង់ឈានទៅរកតំណែងនោះ។ យើងត្រូវដាក់ការខិតខំប្រឹងប្រែងរបស់យើងទាំងអស់ទៅក្នុងការប្រកួតនៅថ្ងៃព្រហស្បតិ៍ ដើម្បីព្យាយាមនៅទីនោះ វាគឺជាលទ្ធភាពពិតប្រាកដ”។
អតីតគ្រូ Real Madrid និង Bayern Munich ខាងលើបន្ថែមទៀតថា៖ “វាមិនសំខាន់ទេថាតើយើងអាចនៅទីនោះបានយូរប៉ុណ្ណា ប៉ុន្តែគ្រាន់តែចង់ដឹងថាតើយើងមានអារម្មណ៍យ៉ាងណា ប្រសិនបើយើងនៅទីនោះ។ វានឹងមានការប្រយុទ្ធដ៏ធំមួយរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ហើយយើងត្រូវតែរីករាយដែលយើងអាចតស៊ូដើម្បីតំណែងនោះ។ វានឹងក្លាយជាសុបិន្តមួយក្នុងការឈរនៅលំដាប់កំពូលទាំងបួន យើងខិតជិតណាស់ …ប៉ុន្តែរដូវកាលនេះនៅវែងឆ្ងាយណាស់”៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី