គ្រូ PSG អះអាងថា Mbappe អាចល្អជាង Messi និង Ronaldo ទៅទៀត នាពេលអនាគត

52140

Kylian Mbappe គឺស្ថិតនៅក្នុងចំណោមកីឡាករល្អបំផុតនៅលើពិភពលោករួចទៅហើយ ប៉ុន្តែតារា Paris Saint-Germain នៅតែមានសក្តានុពលក្នុងការទទួលជោគជ័យរបស់ Lionel Messi និង Cristiano Ronaldo នេះបើយោងតាមសម្ដីគ្រូបង្វឹកលោក Mauricio Pochettino។
ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះបានរកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អនៅចុងសប្តាហ៍នេះ ដើម្បីជួយក្រុមទទួលជ័យជម្នះលើក្រុម Dijon ក្នុងលទ្ធផល ៤-០ ដើម្បីបន្តនាំមុខនៅលើកំពូលតារាងអ្នករកគ្រាប់បាល់ច្រើនជាងគេ នៃលីគកំពូលបារាំង។
អ្នកនៅ Parc des Princes ឥឡូវនេះនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីធានាថា កីឡាករវ័យ ២២ ឆ្នាំរូបនេះបន្តកិច្ចសន្យាថ្មីលើសពីសុពលភាពដែលត្រូវបញ្ចប់ឆ្នាំ ២០២២ ប៉ុន្តែនៅពេលដែលការពិភាក្សានៅតែបន្ត អ្នកចាត់ការថ្មីរបស់ក្លិបលោក Pochettino មិនមានអ្វីក្រៅពីការសរសើរចំពោះខ្សែប្រយុទ្ធឆ្នើមរបស់គាត់ដោយបញ្ជាក់ថា Mbappe អាចនឹងខ្លាំងលើសកំពូលកីឡាករ Ronaldo និង Messi ទៅទៀត។
អតីតគ្រូបង្វឹក Spurs រូបនេះបានបញ្ជាក់នៅពេលសួរដោយ AFP ថាតើ Mbappe អាចទទួលជោគជ័យ Messi និង Ronaldo នៅកំពូលនៃកីឡាបានដែរឬទេ? លោកឆ្លើយថា៖ “គាត់មានសក្តានុពល។ គាត់គ្មានខ្វះអ្វីក្រៅពីពេលវេលានោះទេ។ យើងមិនអាចពន្លឿនដំណើរការនេះបានទេ។ ខ្ញុំគិតថាគាត់ស្ថិតក្នុងចំណោមមនុស្សឆ្នើមបំផុតក្នុងលោក។ វានឹងត្រូវការពេលវេលាសម្រាប់គាត់ដើម្បីបញ្ចូលជីវប្រវត្តិរបស់គាត់ ដើម្បីទទួលបានការទទួលស្គាល់ដែលគាត់សមនឹងទទួលបាន ហើយនឹងទទួលបាន”៕

ដោយ៖ វិទូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី