មិនគួរឱ្យជឿសោះថា ក្លិបមិនសូវល្បីមួយខំធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីចុះហត្ថលេខាលើ Ronaldo

58800

ការសែត Todo Fichajes អះអាងថា ក្រុម Inter Miami កំពុងខ្នះខ្នែងយ៉ាងខ្លាំងដើម្បីបញ្ចុះបញ្ចូលកីឡាករ Cristiano Ronaldo ឱ្យចូលរួមជាមួយក្របខណ្ឌ MLS ដែលជាលីគកំពូលសហរដ្ឋអាមេរិក។
ខ្សែប្រយុទ្ធជើងចាស់ក្រុមសេះបង្កង់ Juventus មើលឃើញកិច្ចព្រមព្រៀងរបស់គាត់ក្នុងក្របខណ្ឌ Serie A នឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ ហើយអាចត្រូវបានល្បួងឱ្យផ្សងព្រេងនៅទឹកដីអាមេរិក មុនពេលបញ្ចប់អាជីពដ៏អស្ចារ្យរបស់គាត់ ខណៈតារាអន្តរជាតិព័រទុយហ្កាល់រូបនេះ បានឈានចូលវ័យ ៣៦ឆ្នាំទៅហើយ។
Lionel Messi ត្រូវបានគេគិតថា បានចៀសពីការផ្លាស់ប្តូរទៅក្លិប Florida ដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយ Paris Saint-Germain ឬ Manchester City ប៉ុន្តែវីរបុរសអង់គ្លេសលោក David Beckham សង្ឃឹមថា គាត់អាចនាំខ្សែប្រយុទ្ធដែលទទួលបានជោគជ័យនៅ Manchester United និង Real Madrid មកកាន់រដ្ឋ Sunshine ដែលជាទីតាំងរបស់ក្លិប Inter Miami៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី