ក្រោយពីដឹងថា Bale នៅតែល្អ នៅតែស៊ុតដូចព្យុះ Spurs ចង់ប្ដូរចិត្តទិញផ្ដាច់ពី Real តែម្ដង

49069

តាមប្រភពពី The Express បានឱ្យដឹងថា Tottenham Hotspur កំពុងពិចារណាផ្លាស់ប្តូរកីឡាករ Gareth Bale ជាអចិន្ត្រៃយ៍ បន្ទាប់ពីតារា Real Madrid បានបង្ហាញទម្រង់លេងល្អមែនទែនសម្រាប់ក្លឹបក្នុងមួយរយៈចុងក្រោយនេះ។
ក្រុមមាន់ខ្នាយមាស Spurs ដើមឡើយបានយកកីឡាករវេលស៍ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុមស្ដេចស Real Madrid ដោយនាំគាត់ត្រលប់ទៅក្លឹបចាស់របស់គាត់វិញ ក្រោយចាកចេញអស់រយៈពេល ៧ឆ្នាំមក ខណៈបំណងក្នុងការពន្យារពេលកិច្ចសន្យានេះ ត្រូវបានពួកគេហាក់រារែកវិញ ក្រោយ Bale មិនអាចទទួលបានការពេញចិត្តពីគ្រូបង្វឹកលោក Jose Mourinho។
ប៉ុន្តែចាប់តាំងពីទទួលបានឱកាសលេងមកវិញ ខ្សែប្រយុទ្ធល្បឿនលឿនរូបនេះបានបញ្ចេញថ្វីជើងយ៉ាងល្អ ធ្វើឱ្យ Spurs ពិចារណានាំយក Bale ផ្ដាច់តែម្ដងនៅរដូវកាលក្រោយ។ ហើយព័ត៌មាននេះក៏ជាដំណឹងល្អសម្រាប់ក្រុមយក្សអេស្ប៉ាញ Real Madrid ដែលប៉ងលក់ Bale ចេញជាយូរណាស់មកហើយ ដើម្បីប្រមូលប្រាក់សម្រាប់ចុះហត្ថលេខាលើតារាវ័យក្មេងតម្លៃខ្លួនថ្លៃផ្ដាច់គេ Kylian Mbappe៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី