នាយករដ្ឋមន្ត្រីអង់គ្លេស ប្រកាសថា អង់គ្លេសស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះយូរ៉ូ ២០២០ ម្នាក់ឯងក៏បាន

14844

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ធានាផ្ដល់ប្រទេសធ្វើជាម្ចាស់ផ្ទះម្នាក់ឯងសម្រាប់ព្រឹត្តិការណ៍អឺរ៉ូ ២០២០ ដែលបានលើកមកធ្វើនៅចុងឆ្នាំនេះ ខណៈដែល UEFA ឈានដល់ថ្ងៃកំណត់សម្រាប់ការសម្រេចចិត្តលើទីតាំងនិងរបៀបប្រកួត។
ការប្រកួតពានរង្វាន់ស្ដេចបាល់ទាត់អ៊ឺរ៉ុប ២០២០ នឹងក្លាយជាខួបលើកទី ៦០ នៃការបង្កើតពានរង្វាន់នេះ ដែលកាលបរិច្ឆេទដើមឡើយគ្រោងធ្វើឡើងនៅរដូវក្តៅមុន ចំពេលមានជំងឺរាតត្បាតកូវីដ-១៩ ផ្ទុះឡើងជុំវិញពិភពលោក ទើបធ្វើឱ្យការប្រកួតលើកមកធ្វើនៅចុងឆ្នាំនេះវិញ។
ប៉ុន្តែគំរោងអនុវត្តនទម្រង់បែបបទថ្មី ដែល UEFA នឹងចែករំលែកការប្រកួតនៅតាមប្រទេសជាច្រើន ខុសពីការប្រកួតមុនៗដែលធ្វើឡើងតែមួយប្រទេសប៉ុណ្ណោះ។ ប៉ុន្តែប្រទេសជាច្រើននៅអឺរ៉ុបនៅតែស្ថិតក្រោមការគំរាមកំហែងពីការរីករាលនៃមេរោគកូវីដ-១៩ ហើយចក្រភពអង់គ្លេសឈានមុខគេក្នុងកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន ទើបធ្វើឱ្យនាយករដ្ឋមន្ត្រីលោក Johnson ស្ម័គ្រចិត្តបើកទ្វារទទួលការប្រកួតមួយនេះទាំងមូល។
លោក Johnson បានប្រាប់កាសែត The Sun ថា៖ “យើងកំពុងរៀបចំការប្រកួត Euro ។ យើងកំពុងរៀបចំវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រ។ ប្រសិនបើពួកគេមានការប្រកួតផ្សេងទៀតដែលពួកគេចង់ធ្វើជាម្ចាស់ផ្ទះ យើងប្រាកដជាធ្វើដូច្នេះ ប៉ុន្តែនៅពេលនេះជាកន្លែងដែលយើងនៅជាមួយ UEFA”៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី