Philippe Coutinho ៖ ខ្ញុំចង់ផ្តួលអាហ្សង់ទីនមិនថាពេលមាន Messi លេងឬអត់ក៏ដោយ

38636
  • Philippe Coutinho បានបដិសេធមិននិយាយអំពីការប្រកួតបាល់ទាត់អន្តរជាតិជាមួយប្រទេសរបស់មិត្តរួមនៅ Barcelona Lionel Messi ប៉ុន្តែគាត់បានប្តេជ្ញាចិត្តដើម្បីជម្រុញការទទួលជ័យជម្នះរបស់ប្រេស៊ីលលើអាហ្សង់ទីននៅសប្តាហ៍ក្រោយនេះ ។

    Image result for Philippe Coutinho

    Messi មិនមានឈ្មោះនៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីននោះទេក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Lionel Scaloni បន្ទាប់ពីយុទ្ធនាការ World Cup របស់ប្រទេសនេះដែលបានបញ្ចប់ត្រឹមតែវគ្គ ១៦ ក្រុមចុងក្រោយដែលនាំឱ្យមានសំណួរជាច្រើនអំពីអនាគតរបស់ខ្សែប្រយុទ្ធឆ្នើមរបស់ Barce រូបនេះជាមួយនឹងក្រុម Albiceleste ( អាហ្សង់ទីន ) ។ បើទោះបីជា Messi នឹងមិនលេងនៅពេលដែលប្រទេសទាំងពីរបន្តការប្រកួតប្រជែងរបស់ខ្លួននៅលើទឹកដីអារ៉ាប៊ីសាអូឌីតនៅថ្ងៃទី ១៦ ខែ តុលា ក៏ដោយក៏វាជាការប្រកួតមួយដែលអតីតខ្សែបម្រើរបស់ក្លិបហងក្រហម Liverpool កំពុងទន្ទឹងរង់ចាំផងដែរ ។

    Image result for Philippe Coutinho with Messi

    Coutinho បាននិយាយថា៖ “Messi និងខ្ញុំមិននិយាយច្រើនអំពីក្រុមជម្រើសជាតិរបស់យើងទេ ។ បើទោះបីជាគាត់មិនលេងក៏ដោយក៏ការ​ប្រកួតនេះជាការប្រកួតដ៏ធំ វាគឺជាការប្រកួតប្រជែងដ៏ធំមួយនៅក្នុងការប្រកួតបាល់ទាត់អន្តរជាតិ ។ ខ្ញុំចង់ផ្តួលអាហ្សង់ទីនមិនថា Messi លេងឬអត់ អ្វីដែលសំខាន់បំផុតសម្រាប់ខ្ញុំគឺលេងបានល្អនិងឈ្នះការប្រកួត “។

    Related image

    ក្រោយពីទទួលបានជ័យជម្នះ ៤-២ លើក្លឹបមាន់ខ្នាយមាស Tottenham Hotsur នៅឯកីឡដ្ឋាន Wembley ក្រុមការដឹកនាំរបស់លោក Ernesto Valverde បានមើលឃើញថាក្រុមរបស់ពួកគេមិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយទេនៅក្នុងក្របខ័ណ្ឌ La Liga ក្នុងរយះបួនប្រកួតកន្លងមកនេះហើយប្រកួតចុងក្រោយបំផុតគឺទទួលបានលទ្ធផលត្រឹមតែស្មើ ១-១ នៅក្នុងទីក្រុង Valencia ។

    Related image

    Coutinho បាននិយាយបន្តទៀតថា៖ “វាមិនប៉ះពាល់ដល់ខ្ញុំទេដែល Barcelona មិនបានចាប់ផ្តើមល្អ ។ Barcelona គឺស្ថិតក្នុងចំណោមតំណែងកំពូលនៅ La Liga និងនៅ Champions League ។ វាជាការពិតដែលថាវាមិនមែនជារឿងធម្មតាទេដែលមិនមានជ័យជម្នះសម្រាប់ ៤ ប្រកួតជាប់ៗគ្នា ប៉ុន្តែនេះគឺជាការចាប់ផ្តើមនៃរដូវកាលដ៏វែងមួយដែលនៅមានរឿងជាច្រើនទៀតអាចនឹងកើតឡើង “៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី