សេដ! បែកធ្លាយព័ត៌មានថា Neymar បន្តមិនបានលេងតទល់ជាមួយក្រុមចាស់ខ្លួន Barca

38339

Neymar ទំនងជាមិនអាចលេងប៉ះជាមួយ Barcelona នោះទេ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League ជើងទី២ វគ្គ ១៦ ក្រុមចុងក្រោយនៅថ្ងៃទី ១០ ខែមីនា នេះបើតាមការអះអាងរបស់ការសែតបារាំង Le Parisien ។
ប្រភពដ៏គួរឱ្យទុកចិត្តខាងលើបានពន្យល់ថា កីឡាករអន្តរជាតិប្រេស៊ីលទើបតែធ្វើការហ្វឹកហាត់ជាលក្ខណៈបុគ្គលប៉ុណ្ណោះ ហើយ PSG មិនចង់ប្រថុយដាក់ឱ្យលេងគាត់នៅឡើយនោះទេ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានអវត្តមានដោយសាររបួស Adductor ចាប់តាំងពីថ្ងៃទី ១១ ខែកុម្ភះមកម្លេះ ដោយមិនបានជួយក្រុមសម្រាប់ការប្រកួតជើងទី ១ ទល់នឹង Barcelona ដែលជាក្រុមចាស់របស់ខ្លួនឡើយ។
គួរឱ្យដឹងផងដែរថា ក្រុមរបស់លោក Mauricio Pochettino បានបំបាក់ក្រុមខ្លាំងអេស្ប៉ាញ Barcelona ជាមួយលទ្ធផល ៤-១ បើទោះបីជាគ្មានខ្សែប្រយុទ្ធតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររូបនេះក៏ដោយ ស្របពេលគ្រាប់ពេជ្រ PSG តារាវ័យក្មេង Kylian Mbappé បានស៊ុត Hat-Trick ផងដែរ។ Neymar រកបាន ១៣ គ្រាប់ក្នុងការបង្ហាញខ្លួន ១៨ ប្រកួតសម្រាប់ PSG រដូវកាលនេះ៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី