បេក្ខភាពប្រធានក្លិបថ្មីម្នាក់ ព្រមានថា បើលោកមិនជាប់ឆ្នោតទេ Messi នឹងចាកចេញ

24464

បេក្ខភាពប្រធានក្លិបថ្មី Barcelona លោក Joan Laporta រំលឹកប្រព័ន្ធផ្សព្វផ្សាយនៃទំនាក់ទំនងរបស់លោកជាមួយ Lionel Messi។ គាត់បានបន្ថែមទៀតថា បើលោកមិនជាប់ឆ្នោតនោះទេ Messi នឹងចាកចេញ។
Joan Laporta បាននិយាយប្រាប់ទូរទស្សន៍ Barca TV ថា៖ “ខ្ញុំមានទំនាក់ទំនងល្អជាមួយ Messi ហើយសំណើរដែលខ្ញុំធ្វើនឹងត្រូវបានគេឱ្យតម្លៃ។ ប្រសិនបើខ្ញុំមិនឈ្នះ ខ្ញុំប្រាកដថា Leo នឹងចាកចេញពី Barca”។
ទោះបីជាផែនការរបស់លោក Laporta មិនរាប់បញ្ចូលការផ្តល់ជូន Messi នូវជីវិតដ៏យូរអង្វែងក៏ដោយ ក៏គាត់តែងតែធានាថា ទំនាក់ទំនងល្អរបស់គាត់ជាមួយម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាល គឺជាកូនសោរដ៏សំខាន់មួយសម្រាប់ការបន្តស្នាក់នៅរបស់ Messi នៅ Camp Nou៕ ដោយ៖ វិទូ

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី