តារាជួរមុខម្នាក់ប្រហែលត្រូវបង្ខំចិត្តបែកពី Real ក្រោយសុំតម្លើងប្រាក់ខែ បែរគេកាត់បន្ថយទៅវិញ

39893

យោងតាមសារព័ត៌មាន ABC បានឱ្យដឹងថា Lucas Vazquez បានដាក់ឈ្មោះនៅចុងខែមីនាជាថ្ងៃផុតកំណត់នៃការបន្តកិច្ចសន្យារបស់គាត់។
ខ្សែបម្រើស្លាបអេស្ប៉ាញមានអារម្មណ៍ថា ការចូលរួមចំណែករបស់គាត់សមនឹងទទួលបានការតំឡើងប្រាក់ខែ ១៥ ភាគរយដែលជាប្រាក់ខែស្មើនឹង Eder Militao និង Luka Jovic ដែលគាត់ហាក់បង្ហាញទម្រង់លេងល្អជាងគេពួកគេទៅទៀត។ ទោះយ៉ាងណាការផ្តល់ជូនរបស់ Real Madrid ពិតជារួមបញ្ចូលទាំងការកាត់បន្ថយ ១០ ភាគរយលើប្រាក់ឈ្នួលរបស់ Vazquez ដោយហេតុផលក្រុមជើងឯក Laliga ត្រូវរងគ្រោះយ៉ាងខ្លាំងដោយសារជំងឺរាតត្បាតកូវីដ-១៩។
ភាគីទាំងសងខាងហាក់និយាយមិនត្រូវរ៉ូវគ្នាអំពីកិច្ចពិភាក្សារបស់ពួកគេ ដែលធ្វើឱ្យមានការរំពឹងទុកថា Lucas អាចនឹងចាកចេញនៅរដូវក្តៅនេះ ដោយមានក្លិបធំៗជាច្រើនដូចជា Napoli, AC Milan, Everton និង Leeds សុទ្ធតែបង្ហាញចំណាប់អារម្មណ៍ចង់បានខ្សែការពារ-បម្រើស្លាបរូបនេះ។
Vazquez គឺជាកីឡាករម្នាក់ដែលគួរឱ្យទុកចិត្តបំផុតនៅរដូវកាលនេះ ដោយបានបំពេញតួនាទីនៅស្លាបខាងស្តាំយ៉ាងល្អ និងចាប់ផ្តើមក្នុងជម្រើសដំបូងចំនួន ២០ ប្រកួតជាប់ៗគ្នា ប៉ុន្តែអាជីពរបស់គាត់នៅឯក្លិប Real Madrid ហាក់ដូចជាកំពុងតែខិតជិតមកដល់ហើយ៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី