Marcelo ៖ ការគ្មានឈ្មោះនៅក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយប្រេស៊ីល វាជារឿងល្អបំផុតសម្រាប់ខ្ញុំ

6815
  • Marcelo គឺមានភាពរឹងមាំស្ទើរតែ ១០០ ភាគរយហើយ បន្ទាប់ពីរងរបួសកំឡុងពេលជួយ Real Madrid នៅក្នុងក្របខ័ណ្ឌ La Liga ។ Marcelo មិនមានវត្តមានសម្រាប់ក្រុមជំរើសជាតិប្រេស៊ីលនោះទេដោយសារតែបញ្ហារបួសកំភួនជើង ។

    Image result for Marcelo

    Marcelo ដែលបានត្រលប់ចូលហ្វឹកហាត់វិញនៅសប្តាហ៍នេះអាចនឹងបង្ហាញខ្លួននៅលើទីលានវិញនៅក្នុងក្របខ័ណ្ឌ Laliga និងក្របខ័ណ្ឌ UEFA Champions league ក្នុងពេលឆាប់ៗនេះ ។

    Related image

    Marcelo បាននិយាយថា៖ “ខ្ញុំមានអារម្មណ៍ល្អខ្ញុំស្ទើរតែជា ១០០ ភាគរយ ។ ខ្ញុំកំពុងហ្វឹកហាត់យ៉ាងល្អវាជាថ្ងៃទី២ ដែលខ្ញុំបានហ្វឹកហាត់ជាមួយនឹងបាល់ ប៉ុន្តែខ្ញុំរីករាយនឹងការរីកចម្រើនរបស់ខ្ញុំ ។ ការសម្រាកអន្ដរជាតិគឺល្អបំផុតសម្រាប់ខ្ញុំដើម្បីមានឱកាសចាប់ផ្ដើមជម្រើស ១១ នាក់ដំបូងឡើងវិញសម្រាប់ការប្រកួតបន្ទាប់ “។

    Related image

    ខ្សែការពារឆ្នើមរបស់ក្លឹបអធិរាជស Real Madrid រូបនេះត្រូវបានបង្ខំចិត្តដកខ្លួនពីក្រុមជម្រើសជាតិស៊ាំបាប្រេស៊ីលក្នុងហេតុផលបញ្ហាសុខភាព ។  ក្រុមម៉ាឌ្រីដនឹងសម្លឹងរកការធ្វើឱ្យប្រសើរឡើងវិញបន្ទាប់ពីរងបរាជ័យក្នុងរយះ ៤ ប្រកួតចុងក្រោយនេះរបស់ពួកគេនៅក្នុងផ្ទះនៅពេលប្រកួតតទល់ជាមួយក្រុម Levante នៅថ្ងៃទី ២០ ខែ តុលា ខាងមុខនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី