អបរសាទរ! ស្ដេចបាល់ទាត់លោកតា Pele ទទួលបានវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ហើយ

19395

វីរបុរសបាល់ទាត់លោក Pele បានទទួលវ៉ាក់សាំង COVID-19 កម្រិតដំបូងនៅប្រេស៊ីលកាលពីថ្ងៃអង្គារ។ នេះបើយោងតាមការចុះផ្សាររបស់ការសែតអេស្ប៉ាញ Marca។
អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ បច្ចុប្បន្នមានអាយុ ៨០ ឆ្នាំហើយ ដូច្នេះគាត់ស្ថិតក្នុងចំណោមក្រុមមនុស្សអាទិភាពសម្រាប់វ៉ាក់សាំង ខណៈនៅប្រេស៊ីលមានចំនួនច្រើនជាង ៨,៤៧ លានដូសត្រូវបានគេប្រើប្រាស់រួចហើយ។
បុរសដែលគេដាក់រហ្ស័សនាមថា ស្ដេចបាល់ទាត់លោក Pele បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកថា៖ “ថ្ងៃនេះគឺជាថ្ងៃដែលមិនអាចបំភ្លេចបាន៖ ខ្ញុំបានទទួលវ៉ាក់សាំង។ ជំងឺរាតត្បាតមិនទាន់ចប់នៅឡើយទេ។ យើងត្រូវតែរក្សាវិន័យដើម្បីការពារជីវិតរហូតដល់មនុស្សជាច្រើនបានចាក់វ៉ាក់សាំង។ សូមបន្តលាងដៃរបស់អ្នក និងនៅផ្ទះប្រសិនបើអាច។ នៅពេលអ្នកចេញទៅក្រៅកុំភ្លេចពាក់មាស់ និងរក្សាគម្លាតសង្គមរបស់អ្នក។ រឿងនេះនឹងកើតឡើងប្រសិនបើយើងគិតពីគ្នា និងជួយគ្នាទៅវិញទៅមក”។
ប្រទេសប្រេស៊ីល គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការឆ្លងរាតត្បាតវីរុសដ៏កាចសាហាវមួយនេះ ដោយសារមានមនុស្សជាង ១០,៦ លាននាក់ដែលបានឆ្លង ក៏ដូចជាមនុស្សជាង ២៥៦,០០០ នាក់បានស្លាប់ ដោយសារមេរោគ COVID-19៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី