មេធំ LaLiga សារភាពត្រង់ៗថា Haaland-Mbappe ពិបាកមកអេស្ប៉ាញណាស់ ព្រោះហេតុផលនេះ

32345

ប្រធានក្របខណ្ឌ LaLiga លោក Javier Tebas បាននិយាយដោយទុទិដ្ឋិនិយមអំពីស្ថានភាពបាល់ទាត់អេស្ប៉ាញ ហើយលោកគិតថា វាមិនទំនងដែលថា Kylian Mbappe ឬ Erling Haaland នឹងធ្វើដំណើរមកកាន់ប្រទេសអេស្ប៉ាញនារដូវក្តៅនេះ។
មេធំក្របខណ្ឌ LaLiga រូបនេះ បានបញ្ជាក់ថា បញ្ហាមួយគឺបណ្ដាលមកពីវិបត្តិហិរញ្ញវត្ថុក្រុមមួយចំនួនដែលកើតមកពីមេរោគរីករាលកូវីដ-១៩ ដែលសុបិន្តក្នុងការចុះហត្ថលេខាលើកីឡាករកំពូលដែលមានតម្លៃផ្ទេរខ្ពស់កប់ពពកដូចជាតារា Paris Saint-Germain និង Borussia Dortmund ទាំងពីររូបខាងលើនេះ។
លោក Tebas បាននិយាយថា៖ “វានឹងមានការលំបាកសម្រាប់ Haaland ឬ Mbappe ក្នុងការមកកាន់ប្រទេសអេស្ប៉ាញ។ មានតែក្រុមមួយទេដែលអាចចុះហត្ថលេខាលើ Mbappe ហើយមានតែក្រុមមួយឬពីរប៉ុណ្ណោះ ដែលអាចចុះហត្ថលេខាលើ Haaland។ Mbappe នៅសល់មួយឆ្នាំទៀតនៅ PSG ហើយ Real Madrid នឹងរង់ចាំ”៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី