Niguez បញ្ចប់ក្ដីសង្ឃឹមរបស់ Barce ក្រោយពីនិយាយថាខ្លួនចង់ចូលនិវត្តន៍នៅ AT Madrid

34454
  • ខ្សែបម្រើឆ្នើមរបស់ក្លឹប Atletico Madrid កីឡាករ Saul Niguez មានបំណងចូលនិវត្តន៍នៅក្លឹបយក្សរបស់អេស្ប៉ាញមួយនេះ បើទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ក្លឹប FC Barcelona យ៉ាងណាក៏ដោយ ។ ខ្សែបម្រើ-ប្រយុទ្ធ Saul Niguez បានចូលលេងនៅក្នុង Atletico Madrid ហើយបានក្លាយជាកីឡាករដ៏សំខាន់ម្នាក់ក្រោមការដឹកនាំរបស់លោក Diego Simeone ក្នុងរយះប៉ុន្មានឆ្នាំកន្លងមកនេះ ។

    Image result for Saul Niguez

    ទោះបីជាគាត់ទើបតែមានអាយុ ២៣ ឆ្នាំក៏ដោយក៏នៅរដូវកាលនេះគឺជាយុទ្ធនាការទី ៥ របស់រូបគេនៅក្នុងក្រុម Atletico នឹងទទួលបានភាពជោគជ័យយ៉ាងខ្លាំងដែលកីឡាករសញ្ជាាតិអេស្ប៉ាញរូបនេះជាផ្នែកមួយដ៏សំខាន់នៅក្នុងការជួយក្លឹបលើកពានរង្វាន់ចំនួន ៥ រួមទាំងជ័យជំនះ Europa League ចំនួនពីរលើកផងដែរ ។

    Related image

    ក្លឹប Barcelona ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងកីឡាករ Niguez នៅរដូវកាលមុន ខណៈដែលកីឡាកររូបនេះក៏មានពាក្យចរចាអារ៉ាមជាមួយការផ្ទេរទៅកាន់ក្រុម Real Madrid កាលពីខែកញ្ញា ផងដែរ ។ ប៉ុន្តែ Atletico Madrid អាចមានអារម្មណ៍ថាមានសុវត្ថិភាពនៅពេលដែលកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះមិនដែលចង់ចាកចេញពីក្លឹបឡើយដោយបានចុះកិច្ចសន្យារយៈពេល ៩ ឆ្នាំថែមទៀតផងកាលពីរដូវកាល ២០១៧ ។

    Image result for Saul Niguez

    នៅពេលសួរថាតើលោកចង់ចូលនិវត្តន៍នៅ Atletico Madrid ដែរឬទេ? ខ្សែបម្រើវ័យ ២៣ ឆ្នាំរូបនេះបានប្រាប់ Radio Nacional Espana ថា៖ “នោះហើយជាមូលហេតុដែលខ្ញុំបានចុះកិច្ចសន្យារយៈពេលវែង ។ នោះគឺជាគោលបំណងរបស់ខ្ញុំដើម្បីនៅ Atletico Madrid អស់មួយជីវិតរបស់ខ្ញុំ ប៉ុន្តែនៅក្នុងពិភពបាល់ទាត់អ្នកមិនដឹងទេ ។ សម្រាប់ខ្ញុំបាទ ខ្ញុំចង់ចូលនិវត្តន៍នៅ Atletico ប៉ុន្តែប្រហែលជាខ្ញុំមានពេលពីរបីឆ្នាំអាក្រក់ ហើយបន្ទាប់មកពួកគេកាន់តែរីកចម្រើនហើយពួកគេមិនស្រឡាញ់ខ្ញុំទៀតទេ” ។

    Image result for Saul Niguez

    ខ្សែបម្រើកណ្តាលរូបនេះបានលេងជាង ២០០ ប្រកួតសម្រាប់ Atleti នៅក្នុងការប្រកួតទាំងអស់និងបានបង្ហាញខ្លួនបានចំនួន ៧០ ដងបន្ថែមទៀតសម្រាប់ក្រុម Atletico Madrid B របស់ក្លឹបនៅក្នុងក្របខ័ណ្ឌ Division Segunda ។ Niguez បានចូលលេងនៅក្នុងក្លិបយក្សរបស់ទីក្រុងម៉ាឌ្រីដតាំងពីប្រូម៉ូតចេញពីឈុតយុវជន ហើយថែមទាំងបានចូលរួមជាមួយក្លឹប Rayo Vallecano ក្នុងអំឡុងពេលខ្ចីជើងពីក្លឹប Atletico កាលពីឆ្នាំ ២០១៣-២០១៤ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី