Koeman ព្រមានថា Barcelona នឹងមានបញ្ហា ប្រសិនបើអនាគតលោកស្ថិតក្នុងភាពមិនច្បាស់លាស់

24316

Ronald Koeman បានលើកឡើងពីការរំពឹងទុកដែលកំពុងកើតមានលើជំហររបស់គាត់នៅ Camp Nou ដោយទទូចថា Barcelona នឹងមានបញ្ហាប្រសិនបើគាត់មិនមានអនាគតនៅឯក្លឹប។
Koeman ត្រូវបានផ្តល់កិច្ចសន្យារយៈពេល ២ ឆ្នាំដោយ Barca នៅពេលដែលគាត់ទៅជំនួសលោក Quique Setien កាលពីខែសីហា ប៉ុន្តែឥឡូវនេះគាត់បានរងសម្ពាធកាន់តែខ្លាំងឡើងចំពេលមានភាពច្របូកច្របល់ក្នុងយុទ្ធនាការ ២០២០-២១ ។
មានការលើកឡើងថា គ្រូបង្វឹកហូឡង់រូបនេះអាចនឹងបាត់បង់ការងារនៅពេលដែលប្រធានក្លឹបថ្មីត្រូវបានជ្រើសរើសនៅចុងខែនេះ ហើយឥឡូវនេះគាត់បានសារភាពថា មិនប្រាកដប្រជាទាក់ទងនឹងថាតើគាត់នឹងត្រូវបានផ្តល់ឱកាសឱ្យបន្តទទួលបន្ទុករហូតដល់ឆ្នាំ ២០២២ ឬអត់នោះទេ។
លោក Koeman បានថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថា៖ “ខ្ញុំមិនបាននិយាយជាមួយនរណាម្នាក់ទេ។ យើងត្រូវរង់ចាំអ្នកដែលចូលជាប្រធាននិងផែនការរបស់គាត់។ ប្រសិនបើខ្ញុំមិនឃើញអនាគតដ៏សំខាន់សម្រាប់ខ្ញុំទេ នោះយើងនឹងមានបញ្ហា ពីព្រោះខ្ញុំនៅសល់មួយឆ្នាំទៀតលើកិច្ចសន្យារបស់ខ្ញុំ”៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី