វិបត្តិធ្ងន់ធ្ងរ! ក្លិប Barcelona ប្រកាសកាត់បន្ថយការចំណាយ និងប្រាក់ខែកីឡាករ ជាផ្លូវការ

23502

ថវិការបស់ Barcelona ត្រូវបានកាត់បន្ថយ ៩,៣១% ពី ៣៨២,៧ លានផោនទៅ ៣៤៧ លានផោន។ នេះបើយោងតាមការចុះផ្សាយរបស់ Tribuna។
ទន្ទឹមនឹងនេះដែរ ការកំណត់ប្រាក់ខែរបស់ក្រុមកាតាឡាននឹងត្រូវកាត់បន្ថយត្រឹម ៣៥,៧ លានផោននៅរដូវក្តៅ។ នោះបើយោងតាមការកំណត់ប្រាក់ខែថ្មីរបស់ La Liga ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះ។ ក្រុមកំពូលៗរបស់អេស្បាញទាំងអស់បានផ្សព្វផ្សាយតួលេខចំណាយចំណូលចំនួនពីរដងក្នុងមួយឆ្នាំ បន្ទាប់ពីការផ្លាស់ប្តូរនីមួយៗ ខណៈសហព័ន្ធបាល់ទាត់អេស្ប៉ាញបានបង្ហាញពីការរឹតត្បិតប្រាក់ខែដែលត្រូវបានកំណត់ដោយចំណូលរបស់ក្លឹប។
ដូច្នេះ Barcelona នឹងត្រូវលក់កីឡាករពីរបីនាក់ឬចរចាលក្ខខណ្ឌថ្មីជាមួយសមាជិកក្រុមរបស់ខ្លួន នាពេលបច្ចុប្បន្ននៃរដូវកាលនេះ ដើម្បីឆ្លើយតបនឹងការរឹតត្បិតថ្មីរបស់ក្របខណ្ឌ LaLiga៕ ដោយ៖ វិទូ

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី