
ក្លឹបកាំភ្លើងធំ Arsenal និងក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងកំណត់គោលដៅរបស់ពួកគេដើម្បីនាំយកខ្សែការពារ Eric Bailly របស់ក្លឹបបីសាចក្រហម Manchester United នៅខែមករាខាងមុខនេះ ។
Eric Bailly ត្រូវបានគេនិយាយថាបានអាក់អន់ចិត្តនឹងជីវិតនៅឯទឹកដី Old Trafford ក្រោមការដឹកនាំរបស់លោក Jose Mourinho ហើយអាចនឹងត្រូវគេល្បួងឱ្យចាកចេញពីទីក្រុង Manchester នៅក្នុងខែមករាខាងមុខនេះ ។ លោក Mauricio Pochettino ត្រូវបានគេរាប់បញ្ចូលថាជាអ្នកកោតសរសើរយ៉ាងខ្លាំងលើកីឡាករសញ្ជាតិក្វាវ័ររូបនេះ ខណៈដែលលោក Unai Emery ស្គាល់ច្បាស់ពីខ្សែការពាររូបនេះចាប់តាំងពីថ្ងៃដែលគាត់លេងនៅ La Liga មកម្លេះ ។
ខណៈពេលដែលក្លឹប Manchester United អាចមានការស្ទាក់ស្ទើរក្នុងការលក់ទៅឱ្យគូប្រជែងរបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League ខណះ Bailly បានចាប់ផ្តើមត្រឹមតែ ៥ ប្រកួតតែប៉ុណ្ណោះសម្រាប់ក្លឹបបីសាចក្រហមនៅរដូវកាលថ្មីនេះ ៕
ដោយ៖តារា