
Eden Hazard បានប្តេជ្ញាចិត្តជម្រុញឲ្យមានការផ្លាស់ទៅកាន់ក្លឹបអធិរាជស Real Madrid ហើយនឹងសម្លឹងមើលការចាកចេញពីក្លឹបតោខៀវ Chelsea នៅរដូវក្តៅក្រោយ នេះបើយោងតាមការចុះផ្សាយរបស់ការសែតដ៏ល្បីរបស់ប្រទេសអេស្ប៉ាញ Marca ។
ខ្សែបម្រើឆ្នើមដែលជាម្ចាស់អាវលេខ ១០ របស់ក្រុមជម្រើសជាតិដែលមានរហ័សនាមបីសាចក្រហម បែលហ្ស៊ិក រូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្លឹបយក្សរបស់អេស្ប៉ាញ Real Madrid ហើយអាចនឹងចាកចេញពីក្របខ័ណ្ឌ Premier League នៅចុងឆ្នាំ ២០១៩ ជាមួយនឹងតម្លៃផ្ទេរដ៏ធំបំផុតមួយ ៕
ដោយ៖តារា