Solskjaer ព្រមានខ្លាំងៗដល់ Man Utd ថា កុំរំពឹងថានឹងមានការចំណាយដ៏ធំណាមួយឱ្យសោះ

31531

ក្លិប Manchester United ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករល្បីៗជាច្រើន ប៉ុន្តែការចុះហត្ថលេខាណាមួយមិនទាន់កើតមានឡើងនៅឡើយនោះទេ។
Erling Haaland និង Harry Kane បានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ទឹកដី Old Trafford ខណៈដែលក្លិបនេះត្រូវបានគេនិយាយថា កំពុងតែស្វែងរកខ្សែការពារកណ្តាលថ្មីមួយរូបទៀត ដើម្បីគាំទ្រដល់ការលេងរបស់ពួកគេ។ ប៉ុន្តែលោក Solskjaer បានផ្ញើសារព្រមានមុនរដូវក្តៅមកដល់ដោយនិយាយថា United នឹងមិនអាចចំណាយប្រាក់បានច្រើនទេ នៅពេលដែលពួកគេត្រៀមប្រកាសលទ្ធផលហិរញ្ញវត្ថុចុងក្រោយរបស់ពួកគេ ដែលបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ-១៩ ។
អ្នកចាត់ការទូទៅលោក Solskjaer មានប្រសាសន៍ថា៖ “ជាការពិតកង្វះខាតប្រាក់ចំណូលបានជះឥទ្ធិពលដល់មនុស្សគ្រប់គ្នា ហើយវាអាចប៉ះពាល់ដល់យើងទាំងអស់គ្នាផងដែរ។ យើងត្រូវតែមានភាពប្រាកដនិយម និងមានទំនួលខុសត្រូវក្នុងរបៀបដែលយើងធ្វើអាជីវកម្មរបស់យើង ទាំងនៅនិងក្រៅទីលាន”។
គ្រូបង្វឹកសញ្ជាតិន័រវេសវ័យ ៤៨ឆ្នាំខាងលើបន្តរៀបរាប់ទៀតថា៖ “មានការកែលម្អនៅលើទីលានហ្វឹកហាត់ ពហុកីឡដ្ឋាន យើងត្រូវមើលលើរូបភាពទាំងមូល។ តើយើងអាចចំណាយប្រាក់នៅទីណា? ហើយមានប៉ុន្មាន? វាគ្រាន់តែជាពិភពពិតឥឡូវនេះ។ វាបានផ្លាស់ប្តូរហើយ”៕ ដោយ៖ តារា

ប្រភព :
Talksport
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី