Barcelona នឹងប្រើយុទ្ធសាស្ត្រចុះហត្ថលេខាលើ Aguero ដើម្បីរក្សា Messi មិនឱ្យចាកចេញ

21800

Sergio Aguero ត្រូវបានគេរំពឹងថា នឹងចាកចេញពីក្រុម Manchester City នៅរដូវក្តៅនេះ នៅពេលកុងត្រារបស់គាត់ផុតកំណត់ បន្ទាប់ពីឆ្នាំដ៏ខកចិត្តមួយដែលគេបង្ហាញខ្លួនបានតែ ១១ លើកនិងរកបាន ២ គ្រាប់ប៉ុណ្ណោះដោយសារបញ្ហារបួស និងបញ្ហាមេរោគកូវីដ-១៩ ។
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះមិនបានស៊ុតបញ្ចូលទីនៅ Premier League ទេ ចាប់តាំងពីខែមករាឆ្នាំ ២០២០ ប៉ុន្តែវាហាក់ដូចជាគាត់នៅតែមានអ្នកគាំទ្រនៅកម្រិតកំពូលដដែល។ ជាមួយបេក្ខភាពប្រធានក្លិប Barcelona គឺលោក Joan Laporta មានបំណងនាំ Aguero មកកាន់ Nou Campប្រសិនបើគាត់ត្រូវបានជាប់ឆ្នោត នេះបើយោងតាមការចុះផ្សាយ Daily Mail ។
បច្ចុប្បន្នលោក Laporta នឹងត្រូវប្រកួតប្រជែងជាមួយបេក្ខភាពលោក Victor Font និង Antoni Freixa ដើម្បីដណ្ដើមតំណែងប្រធានក្លិបថ្មីរបស់ Barcelona ដែលជាភារកិច្ចដ៏ធំមួយសម្រាប់បង្រួបបង្រួមក្លឹបដែលបានបែកបាក់គ្នាមួយរយៈចុងក្រោយនេះ និងដោះស្រាយបំណុលដ៏ធំចំនួន ១,១ ពាន់លានផោន។
ដូច្នេះការចុះហត្ថលេខាដោយឥតគិតថ្លៃរបស់ Aguero ត្រូវបានគេមានជំនឿថា នឹងអាចកើតមានឡើង ហើយខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះនៅតែអាចលេងបាននៅកម្រិតកំពូល។ លើសពីនេះទៅទៀតទំនាក់ទំនងរបស់គាត់ជាមួយមិត្តរួមជាតិអាហ្សង់ទីន Lionel Messi ក៏អាចជួយដល់ Barca ក្នុងការព្យាយាមរក្សាម្ចាស់ពាន Ballon D’or ៦សម័យកាលរូបនេះផងដែរ៕ ដោយ៖ តារា

ប្រភព :
Talksport
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី