R.Madrid ប្រហែលត្រូវបង្ខំចិត្តលក់កីឡាករខ្លួន ៥រូបចេញ ដើម្បីដូរយកលោកព្រះតូច Haaland ម្នាក់

42409

ការចាប់អារម្មណ៍របស់ Real Madrid ទៅលើ Erling Haaland ហាក់ដូចជាច្បាស់លាស់ ប៉ុន្តែតម្លៃទិញផ្ដាច់កុងត្រារបស់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ មានទឹកប្រាក់រហូតដល់ ៧៥ លានផោននៅរដូវក្តៅខាងមុខនេះ។ នោះមានន័យថា Real Madrid នឹងត្រូវចំណាយជិត ១០០លានផោនឬច្រើនជាងនេះទៅទៀត ប្រសិនបើពួកគេចង់ធ្វើបានតារាម្នាក់នេះនៅមុនរដូវកាល ២០២១/២២ ។ ដូច្នេះលោក Zinedine Zidane អាចនឹងរៀបចំបញ្ជីកីឡាករនៅរដូវក្តៅ ដើម្បីប្រមូលថវិកាយកទៅចុះហត្ថលេខាលើ Haaland។ ខណៈបើតាមការចុះផ្សាយរបស់ Tribuna បានបង្ហាញកីឡាករឆ្នើម ៥រូបដែលគួរលក់ចេញ៖ ១-កីឡាករ Martin Odegaard តម្លៃ ៤០លានអឺរ៉ូយើងដឹងថា Odegaard គឺជាទេពកោសល្យវ័យក្មេងដ៏កម្រកមួយ ប៉ុន្តែគាត់ក៏ជាទេពកោសល្យមួយដែលមិនសូវបានលេងច្រើននៅក្រោមការដឹកនាំលោក Zidane ផងដែរ។ ដោយនៅសល់រយៈពេល ២ ឆ្នាំលើកិច្ចសន្យារបស់គាត់ ឥឡូវនេះគឺជាពេលវេលាដើម្បីលក់និងទទួលបានប្រាក់ចំណេញអតិបរមា ខណៈដែលគេកំពុងលេងនៅ Arsenal។
២-កីឡាករ Dani Ceballos តម្លៃ ៣២លានអឺរ៉ូតើយើងអាចដាក់ Ceballos និង Odegaard ឱ្យលេងនៅក្លឹបតែមួយ ដែលបច្ចុប្បន្នពួកគេកំពុងលេងលក្ខខណៈខ្ចីជើងក្នុងតម្លៃទីផ្សារបានទេ? ប្រសិនបើ Real ធ្វើវា វានឹងក្លាយជារឿងអាក្រក់បំផុតសម្រាប់ពួកគេ ព្រោះ Odegaard, Ceballos ហាក់ដូចជាមិនស្ថិតនៅក្នុងផែនការរបស់ Zidane នោះទេ។
៣-កីឡាករ Gareth Bale តម្លៃ ២០លានអឺរ៉ូកំពុងខ្ចីជើងនៅ Spurs ដោយគ្មានការពេញចិត្តនៅម៉ាឌ្រីដ Bale នៅសល់មួយឆ្នាំទៀតលើកិច្ចព្រមព្រៀងរបស់គាត់។ ២០ លានអឺរ៉ូហាក់ដូចជាសមរម្យនៅក្រោមកាលៈទេសៈនេះ ណាមួយតារាវែលរូបនេះក៏ជាកីឡាករមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្លិបផងដែរ។
៤-កីឡាករ Isco តម្លៃ ២០លានអឺរ៉ូបើទោះបីជាមានបញ្ហាកីឡាករក្នុងក្រុមទី ១ ក៏មិនអាចធ្វើឱ្យ Zidane ជ្រើស Isco ជាតួអង្គសំខាន់ដែរ។ ដោយនៅសល់មួយឆ្នាំទៀតលើកិច្ចព្រមព្រៀងរបស់គាត់ ឥឡូវនេះគឺជាពេលវេលាដ៏សាកសមដែលត្រូវចែកផ្លូវគ្នាហើយ។
៥-កីឡាករ Marcelo តម្លៃ ១០លានអឺរ៉ូស្ថិតជាខ្សែការពារស្លាបឆ្វេងមានវ័យចំណាស់ ហើយបច្ចុប្បន្ន Ferland Mendy ក៏ជាអ្នកដណ្ដើមតំណែងជម្រើសដំបូងទៀត ច្បាស់ណាស់ថា Real Madrid គួរតែលក់ Marcelo ចេញ។ ខណៈក្លិបដែលតែងតែចាប់អារម្មណ៍ចង់បានខ្សែការពារប្រេស៊ីលរូបនេះ គឺ Juventus ដែលពួកគេចង់បាន Marcelo ទៅជួបជុំជាមួយមិត្តចាស់ Ronaldo វិញ៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី