តើរាត្រីនេះគោព្រៃកម្ពុជាអាចរក្សាជ័យជំនះលើទីម័រខាងកើត ៤ ប្រកួតជាប់គ្នាបានដែរឬទេ?

12439
  • នៅល្ងាចថ្ងៃទី ១២ នេះក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតកម្ដៅសាច់ដុំដក់ស្រង់បច្ចេកទេសជាមួយនឹងក្រុមជម្រើសជាតិ ទីម័រខាងកើត ដើម្បីត្រៀមខ្លួនប្រកួតដណ្ដើមពានរង្វាន់ AFF Suzuki Cup ។

    Image may contain: 4 people, people standing

    ក្រុមគោព្រៃកម្ពុជាបានណាត់ជាមួយក្រុមជម្រើសជាតិ ទីម័រខាងកើត ក្នុងការប្រកួតដកស្រង់បច្ចេកទេសលក្ខណះមិត្តភាពដើម្បីត្រៀមខ្លួនរៀងៗខ្លួនក្នុងប្រកួតប្រជែងយកពាន AFF Suzuki Cup នៅខែ វិច្ឆិកា ខាងមុខនេះ ។ ការប្រកួតនេះនឹងត្រូវប្រព្រឹត្តិឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦៖៣០ នាទីល្ងាច ដែលតម្លៃសំបុត្រចូលទស្សនាមានតម្លៃ ១០,០០០ រៀល សម្រាប់កន្លែងអង្គុយ VIP និងតម្លៃ ៥ ០០០ រៀល សម្រាប់កន្លែងអង្គុយធម្មតា ហើយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ BTV ផងដែរ ។ ដូច្នេះហើយសូមបងប្អូនដែលស្រឡាញ់វិស័យកីឡាបាល់ទាត់អញ្ជើញទៅទស្សនាដោយផ្ទាល់ដើម្បីលើកទឹកចិត្តក្រុមកីឡាករជាតិយើងទាំងអស់គ្នា!!!

    Image may contain: 1 person, playing a sport and outdoor

    គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជាស្ថិតនៅក្នុងពូល A ជាមួយក្រុមជម្រើសជាតិ ឡាវ វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា ខណះ ក្រុមជម្រើសជាតិ ទីម័រខាងកើតស្ថិតនៅក្នុងពូល B ជាមួយក្រុមជម្រើសជាតិ ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ក្នុងពានរង្វាន់ AFF Suzuki Cup ២០១៨ ហើយការប្រកួតនឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី ៨ ខែ វិច្ឆិការ នេះតទៅ ៕

    ដោយ៖តារា

    រូបភាព៖ FFC

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី