មិចចឹង! បើចង់ឱ្យបងធំ Ronaldo បន្តស្នាក់នៅ លុះត្រាតែ Juventus លក់ De Ligt ចេញ

46442

តាមប្រភពព័ត៌មាន Daily Mirror តាមរយៈគេហទំព័រ Tuttomercatoweb បានឱ្យដឹងថា ក្លឹបសេះបង្កង់ Juventus ប្រហែលជាត្រូវបង្ខំចិត្តលក់ Matthijs de Ligt ប្រសិនបើកីឡាករ Cristiano Ronaldo សម្រេចចិត្តបន្តស្នាក់នៅជាមួយក្លឹប Serie A ។
កីឡាករព័រទុយហ្កាល់វ័យ ៣៦ឆ្នាំ និងជាម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាលនេះ ច្បាស់ជាចង់បន្តការស្នាក់នៅជាមួយក្រុមយក្សអ៊ីតាលី ហើយមិនមានគម្រោងចូលនិវត្តន៍ក្នុងពេលឆាប់ៗខាងមុខនេះនោះទេ។
ប៉ុន្តែជាមួយនេះ ជើងឯក Serie A ប្រហែលត្រូវបង្ខំចិត្តបញ្ចេញខ្សែការពារកណ្ដាលវ័យក្មេងហូឡង់ De Ligt ប្រសិនបើស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេកាន់តែធ្ងន់ធ្ងរជាងនេះ ដែលបណ្ដាលមកពីការរីករាលនៃវីរបុរសកូវីដ-១៩ ខណៈ Ronaldo គាត់ជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់ដាច់គេមិនត្រឹមក្លិបនោះទេ តែគេក៏ជាកីឡាកររកចំណូលច្រើនជាងគេក្នុងប្រវត្តិសាស្ត្រអ៊ីតាលីផងដែរ៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី