លាក់ទុករាប់ឆ្នាំ ទីបំផុត Benzema ទម្លាយថា ខ្លួនត្រូវតែសម្របខ្លួនជាមួយ Ronaldo ជានិច្ច

33529

Karim Benzema មានទំនាក់ទំនងល្អប្រសើរជាមួយគ្រូបង្វឹកលោក Zinedine Zidane ដោយរៀបរាប់ថា គ្រូបង្វឹកបារាំងប្រៀបដូចជាបងប្រុសរបស់គាត់នៅឯ Real Madrid ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ ៣៣ឆ្នាំ Karim Benzema លេងបានយ៉ាងល្អសម្រាប់ Real Madrid អស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាពិសេសក្រោមការដឹកនាំរបស់មិត្តរួមជាតិរបស់គាត់គឺវីរបុរសបារាំងលោក Zidane។ Benzema ក៏បានឆ្លៀតនិយាយអំពីអតីតមិត្តរួមក្រុមកីឡាករព័រទុយហ្កាល់ Cristiano Ronaldo ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅ Juventus ផងដែរ។
Benzema បានប្រាប់ទស្សនាវដ្តី ICON ថា៖ “គាត់ (Zidane) ដូចជាបងប្រុសធំសម្រាប់ខ្ញុំ។ នៅលើទីលាន គាត់តែងតែនៅទីនោះដើម្បីផ្តល់ដំបូន្មានដល់ខ្ញុំ”។
Benzema មានភារកិច្ចដែលមិនអាចប្រកែកបានក្នុងការព្យាយាមបំពេញចន្លោះប្រហោង បន្ទាប់ពីការចាកចេញរបស់ Ronaldo ទោះបីជាអតីតខ្សែប្រយុទ្ធ Lyon មានអារម្មណ៍ថា ការផ្លាស់ប្តូររបស់ម្ចាស់ស្បែកមាសអឺរ៉ុប ៤សម័យកាលទៅ Juventus អនុញ្ញាតឱ្យគាត់ផ្លាស់ប្តូរការលេងរបស់គាត់ក៏ដោយ។
អតីតកីឡាករបារាំងរូបនេះបាននិយាយថា៖ “ខ្ញុំពិតជារីករាយណាស់ជាមួយ Cristiano ប៉ុន្តែការចាកចេញរបស់គាត់បានអនុញ្ញាតឱ្យខ្ញុំដើរតួនាទីខុសគ្នា។ គាត់បានរកគ្រាប់បាល់បាន ៥០ គ្រាប់រាល់ឆ្នាំ ហើយអ្នកត្រូវតែសម្របខ្លួនទៅនឹងការប្រកួតរបស់គាត់។ គាត់គឺជាកីឡាករឆ្នើមម្នាក់នៅលើពិភពលោក ហើយខ្ញុំរីករាយនៅក្បែរគាត់”៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី