Rakitic ឌឺដងដាក់អតីតមិត្តរួមក្រុមខ្លួនថា Messi គ្មានថ្ងៃឈ្នះពាន ដែលខ្ញុំបានឈ្នះនោះទេ

31605

ក្លិប Sevilla បានធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey ក្រោមថ្វីជើងក្រុមខ្លាំង Barcelona ប៉ុន្តែ Ivan Rakitic មិនមានការចាប់អារម្មណ៍អ្វីឡើយ តែគាត់បានបង្ហាញពីឱកាសមួយនៅពេលគាត់និយាយហាក់លេងសើចចំពោះ Lionel Messi អំពីពានរង្វាន់ដែលកីឡាករអាហង្ស់ទីនមិនដែលឈ្នះ។
ពេញមួយអាជីពរបស់គាត់ Messi បានឈ្នះពានរង្វាន់ជាលក្ខខណៈបុគ្គលនិងក្លិបជាច្រើនរួមទាំងពានរង្វាន់ LaLiga Santander ចំនួន ១០ដង ពានរង្វាន់ Champions Leagues ៤លើក និងពានរង្វាន់ Ballon d’Or ចំនួន ៦សម័យកាល រួមជាមួយពានរង្វាន់ផ្សេងជាច្រើនទៀត។
Rakitic បានប្រាប់ LaLiga TV ថា៖ “ខ្ញុំបាននិយាយទៅកាន់ Messi ហើយបាននិយាយថា ‘អ្នកបានឈ្នះវាទាំងអស់ ហើយដែលបានស៊ុតបញ្ចូលទីទាំងអស់’ ប៉ុន្តែខ្ញុំបានប្រាប់គាត់ថា ខ្ញុំបានឈ្នះពានរង្វាន់មួយដែលអ្នកមិនធ្លាប់មាន។ អ្នកនឹងមិនដែលឈ្នះ Europa League ទេ!”។
ក្រឡេកមកមើលពេលវេលារបស់គាត់ជាមួយក្លឹប Barcelona វិញ Rakitic មានការកោតសរសើរយ៉ាងខ្លាំងចំពោះមិត្តរួមក្រុមរបស់គាត់ ដោយតារាអន្តរជាតិក្រូអាតវ័យ ៣២ឆ្នាំរូបនេះ បានឈ្នះពានចំនួន ១៣ដង ដែលក្នុងនោះរួមមានពាន LaLiga Santander ៤ដង ពានរង្វាន់ Copa del Reys ៤លើក និង Champions League មួយដងផងដែរ៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី