ស្ដេចប្រដាល់ក្នុងទ្រង់ Khabib បង្ហាញពីការភ័យខ្លាចធំបំផុតក្នុងជីវិតរបស់ Ronaldo

71269

Khabib Nurmagomedov និង Cristiano Ronaldo គឺជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា ហើយអ្នកប្រយុទ្ធក្នុងទ្រង់រូបនេះបានបង្ហាញពីការភ័យខ្លាចដ៏ធំបំផុតមួយរបស់កីឡាករព័រទុយហ្កាល់រូបនេះ។
កីឡាករកំពូលទាំង ២រូបដែលមកពីវិស័យពីរផ្សេងគ្នា ធ្លាប់បានថតរូបជាមួយគ្នាជាសាធារណៈ ប៉ុន្តែទំហំនៃមិត្តភាពរបស់ពួកគេមិនត្រូវបានគេដឹងច្បាស់នោះទេរហូតមកដល់ពេលនេះ។ ស្ថិតក្នុងវ័យ ៣២ឆ្នាំ Khabib ដែលជាកំពូលកីឡាករប្រដាល់ចម្រុះ បានសម្រេចបញ្ចប់អាជីពជាកីឡាករ UFC កាលឆ្នាំ២០២០កន្លង ខណៈ Ronaldo ដែលគ្រងជាកីឡាករបាល់ទាត់កំពូល មិនទាន់ពិចារណាចូលនិវត្តន៍នៅឡើយនោះទេ បើទោះបីជាគាត់មានវ័យ ៣៦ឆ្នាំហើយយ៉ាងណាក្ដី។
Khabib បានប្រាប់តារាយូធ្យូរបស់រុស្ស៊ីឈ្មោះ KraSava ថា៖ “យើងនិយាយច្រើនដងស្ទើរតែរាល់ថ្ងៃ។ ប៉ុន្តែនៅពេលដែលយើងបានជួបគ្នា យើងមានការសន្ទនាអំពីកន្លែងដែលយើងទទួលបានការលើកទឹកចិត្ត។ គាត់បានប្រាប់ខ្ញុំថាគាត់ចង់ឱ្យកូនប្រុសរបស់គាត់ក្លាយជាអ្នកស្នងតំណែងរបស់គាត់។ នៅពេលដែល Cristiano នៅក្មេងគាត់អាចសុបិនចង់មានស្បែកជើងកវែងធម្មតា ប៉ុន្តែកូនប្រុសរបស់គាត់មានអ្វីៗគ្រប់យ៉ាង”។
ស្ដេចប្រដាល់រូស្ស៊ីរូបនេះបន្តទៀតថា៖ “គាត់ខ្លាចថាកូនប្រុសរបស់គាត់នឹងមិនមានអារម្មណ៍ស្រេកឃ្លានដូចគ្នា។ មនុស្សត្រូវបានដឹកនាំដោយឆន្ទៈនោះ។ មានអារម្មណ៍ថាមានបំណងប្រាថ្នាដើម្បីសម្រេចបាននូវអ្វីគ្រប់យ៉ាង។ នៅពេលអ្នកមានអ្វីៗគ្រប់យ៉ាង វាពិបាកក្នុងការស្វែងរកការលើកទឹកចិត្តត្រឹមត្រូវណាស់”៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី