ចប់! សុបិន្តអាក្រក់នៅតែតាមលង់បន្លាច Ozil នៅក្លិបថ្មី ទោះចាកចេញពី Arsenal ហើយក្ដី

28645

Mesut Ozil អតីតខ្សែបម្រើរបស់ក្រុមកាំភ្លើងធំ Arsenal កំពុងតែជួបបញ្ហាដ៏លំបាកមួយផ្សេងទៀតនៅក្នុងប្រទេសទួរគី ដែលត្រូវបានគេយកចេញពីទីលាននៃការប្រកួតរវាង Fenerbahce ជាមួយ Antalyaspor ។
ចាប់តាំងពីបានមកដល់ក្លិប Fenerbahce កាលពីខែមករា អតីតខ្សែប្រយុទ្ធ Real Madrid និងជម្រើសជាតិអាល្លឺម៉ង់ Ozil មិនទាន់រកគ្រាប់បាល់ឱ្យក្រុមយក្សទួរគីបាននៅឡើយទេ ហើយក៏មិនទាន់បានបញ្ចូនបាល់ដល់មិត្តរួមក្រុមថ្មីរបស់ខ្លួននៅឡើយដែរ។
Fenerbahce បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយក្រុម Antalyaspor ខណៈដែល Ozil បានបាត់បង់ឱកាសដ៏ល្អក្នុងការរកគ្រាប់បាល់ដំបូងរបស់គាត់ មុនពេលរងរបួសត្រូវសែងចេញពីទីលាន។ ចាប់តាំងពីមកដល់ប្រទេសកំណើតទួរគី Ozil បានបង្ហាញខ្លួនចំនួន ៧ប្រកួត និងមិនទាន់ស៊ុតបញ្ចូលទីនៅឡើយនោះទេ៕ ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី