ជួបរដូវកាលយ៉ាប់យ៉ឺនពេក Arsenal គ្រោងទិញរបងការពារបារាំងវ័យក្មេងម្នាក់ មកពង្រីកក្រុម

13364

ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេឱ្យដឹងថា កំពុងតាមដានយ៉ាងជិតស្និតលើកីឡាករ Ibrahima Konate ដោយលោក Mikel Arteta គ្រោងនឹងកសាងក្រុមរបស់គាត់ឡើងវិញនៅរដូវក្តៅខាងមុខនេះ។
ជម្រើសការពាររបស់ក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍ត្រូវបានកំណត់ជាទិសដៅអាទិភាពនៅពាក់កណ្តាលរដូវកាលនេះ ដោយកីឡាករ Shkodran Mustafi និង Sokratis បានបញ្ចប់កិច្ចសន្យារបស់ពួកគេជាមួយ Arsenal ហើយកីឡាករផ្សេងទៀតដូចជា William Saliba និង Sead Kolasinac បានចាកចេញទៅលេងឱ្យក្លិបផ្សេងក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ។
Arsenal នឹងព្យាយាមនាំយកខ្សែការពារកណ្តាលឆ្នើមថ្មី ដើម្បីពង្រឹងនៅតំបន់ការពាររបស់ពួកគេនៅរដូវក្តៅនេះ ហើយបើតាមរបាយការណ៍ The Evening Standard បានរាយការណ៍ថា ខ្សែការពារវ័យ ២១ឆ្នាំបារាំង Konate គឺជាកីឡាករម្នាក់ដែលក្រុមលោក Arteta សម្លឹងឃើញឈានមុខគេផងដែរ៕ ដោយ៖ វិទូ

ប្រភព :
Talksport
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី