ទោះបាត់មុខឈឹងពីពិភពគុន តែ Oscar ថា ខ្លួនមិនស្ដាយក្រោយឡើយ ដែលចេញពី Chelsea

14807

Oscar បានចំណាយពេល ៤ ឆ្នាំកន្លះរបស់ខ្លួនជាមួយក្រុមតោខៀវ Chelsea ហើយនៅចុងខែធ្នូឆ្នាំ ២០១៦ រូបគេបានផ្លាស់ទៅកាន់ក្លិប Shanghai SIPG ក្នុងតម្លៃ ៦០ លានផោន។
អំឡុងពេលដែលគាត់នៅភាគខាងលិចទីក្រុងឡុងដ៍ Oscar បានឈ្នះពានរង្វាន់លីកកំពូលអង់គ្លេស យូរ៉ូប៉ាលីក និងលីកខាប់ ដោយរកបាន ៣៨ គ្រាប់ក្នុងការបង្ហាញខ្លួន ២០៣ ដងក្នុងការប្រកួតទាំងអស់សម្រាប់ក្រុមតោខៀវ។ ខ្សែបម្រើប្រយុទ្ធរូបនេះ គឺជាកម្លាំងដ៏សំខាន់នៅក្នុងក្រុម Chelsea ក្រោមការដឹកនាំរបស់លោក Jose Mourinho ក៏ដូចជាគ្រូបង្វឹកបណ្តោះអាសន្នលោក Rafa Benitez និងបានបន្តឈ្នះពានរង្វាន់ចាប់តាំងពីបានផ្លាស់ទៅលេងនៅប្រទេសចិន ដោយជួយក្លិប Shanghai SIPG ឈ្នះពានរង្វាន់លីគកំពូលចិនក្នុងឆ្នាំ ២០១៨ ផងដែរ។
និយាយនៅលើ talkSPORT អតីតខ្សែបម្រើប្រេស៊ីល Oscar បានប្រាប់ថា៖ “នៅពេលខ្ញុំផ្លាស់ប្តូរ វាធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ប៉ុន្តែនៅពេលនោះខ្ញុំមិនបានលេងច្រើនពេកទេនៅ Chelsea ។ ខ្ញុំក៏មានការផ្តល់ជូនខ្លះៗពីប្រទេសដទៃទៀតដែរ។ ប៉ុន្តែខ្ញុំបានសម្រេចចិត្តមកប្រទេសចិន”។
Oscar បន្តថា៖ “ខ្ញុំគិតថានៅពេលដែលខ្ញុំក្រឡេកមើលទៅការសម្រេចចិត្តរបស់ខ្ញុំវិញ វាគឺជាការសម្រេចចិត្តដ៏ល្អសម្រាប់ខ្ញុំ សម្រាប់គ្រួសារនិងបាល់ទាត់។ ខ្ញុំបានធ្វើឱ្យប្រសើរឡើងច្រើននៅទីនេះ ហើយបានធ្វើអ្វីខ្លះដែលខ្ញុំមិនធ្លាប់បានធ្វើពីមុន។ ឥឡូវខ្ញុំចាស់បន្តិចហើយ ដូច្នេះបើខ្ញុំក្រឡេកមើលទៅក្រោយបន្តិច សម្រាប់ខ្ញុំវាជាការសម្រេចចិត្តដ៏ល្អ”៕ ដោយ៖ តារា

ប្រភព :
Talksport
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី